ការផ្គត់ផ្គង់​លំនៅដ្ឋានថ្មីៗនៅតែ​បន្ត​ចាក់​បញ្ចូល​ក្នុង​ទីផ្សារ​ដើម្បី​ឆ្លើយតប​នឹងតម្រូវការ​ជាក់ស្តែង

ដោយ ​ម៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​លំនៅដ្ឋាន​ជាច្រើន នៅតែ​បន្តដំណើរ​ការសាងសង់ ដែល​ធ្វើឱ្យ​កើនឡើង នូវ​កំណើន​លំនៅដ្ឋាន​ថ្មី​ចូលទៅក្នុង​ទីផ្សារ ខណៈ​តម្រូវការ​ជាក់ស្ដែង​មិនទាន់​គ្រប់គ្រាន់​នោះទេ បើ​ប្រៀបធៀប​ទៅនឹង​លំហូរ នៃ​ចំនួន​ប្រជាជន​ចូលមក​រស់នៅ និង​ប្រកបមុខរបរ​នៅ​ទីក្រុង​ភ្នំពេញ។

លោក​ម៉ាន់ ចាន់​ឌី អគ្គនាយក​ក្រុមហ៊ុន Premium Group និង​ជា​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន នាពេល​បច្ចុប្បន្ន​បាន​ប្រាប់​គេ​ទំព័រ Propertyarea.asia កាលពីពេលថ្មីៗថា ដំណើរការ​នៃ​ការសាងសង់​លំនៅដ្ឋាន ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែលមាន​គម្រោង​ច្បាស់លាស់ និង​មាន​ទីផ្សារ​នៅតែ​បន្ត​ដំណើរការ​របស់ខ្លួន ដោយ​មិនអាច​ឈប់​ពាក់កណ្តាល​ទី​បាន​នោះទេ ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​នាពេលនេះ​ក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បញ្ជាក់ថា “គ្រប់ការ​សាងសង់ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​គម្រោង​លំនៅដ្ឋាន​ទាំងអស់ គឺ​សុទ្ធតែ​ធ្វើឡើង​ទៅតាម​ផែនការ ហើយ​ភាគច្រើន​នៃ​គម្រោង ដែល​បាន​ចាប់  ផ្តើម​សាងសង់ ក៏​សុទ្ធ​តែមាន​អតិថិជន​ក្នុង​ដៃ” ។ លោក​បន​ន្ត​ថា “ដូច្នេះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ភាគច្រើន មិនមាន​ភាព​ប្រឈម​ខ្ពស់ ទៅនឹង​ស្ថានភាព​សព្វ​នេះ​នោះទេ ដែល​វា​ខុសពី​ផ្នែក​ដទៃ​នៃ​វិស័យ​អចលនទ្រព្យ​ផ្សេងទៀត” ។

លោក​ម៉ាន់ ចាន់​ឌី​បាន​បន្តថា យើង​ទទួលស្គាល់ថា ក្នុងដំណាក់កាល​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន បាន​បន្តដំណើរ​ការសាងសង់ ដែល​ធ្វើឱ្យ​កើនឡើង​នូវ​កំណើន​លំនៅដ្ឋាន​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​តំបន់​ជាយក្រុង​កាន់តែច្រើន ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​នោះទេ បើ​ប្រៀបធៀប​ទៅនឹង​លំហូរ​នៃ​ចំនួន​ប្រជាជន​ចូលមក​រស់នៅ និង​ប្រកបមុខរបរ​នៅ​ទីក្រុង​ភ្នំពេញ។

លោកស្រី​តាំង ហ៊ួ​រ អ្នកជំនាញ​អចលនទ្រព្យ និង​ជា​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amaktak Property Service បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Property Area Asia ថា មូល​ហេតុដែល​លំនៅដ្ឋាន នៅតែមាន​តម្រូវការ​នោះ ដោយសារ​លំនៅដ្ឋាន​មួយចំនួន​មានការ​លក់​ប្រញាប់ ដូច្នេះហើយ​អាច​មានឱកាស​មានតម្លៃ​សមរម្យ​ច្រើន ឬ​អាច​ក្រោម​ជាង​ទីផ្សារ​ក៏មាន។

លោកស្រី​បន្តថា “វិស័យ​លំនៅដ្ឋាន​បច្ចុប្បន្ន មាន​ជា​ប្រភេទ​លំនៅដ្ឋាន សម្រាប់​ប្រ

កប​អាជីវកម្ម​ផងដែរ ដែល​អនុញ្ញាតឱ្យ​អ្នក​ជាវ​អាច​ប្រកប​អាជីវ​កម្មបាន ឬ​បង្កើត​មុខរបរ​បាន​ទៀតផង​ដោយ​អាស្រ័យ​ទៅតាម​តំបន់​ដែរ” ។

ចំណុចខ្លាំង​របស់​លំនៅដ្ឋាន​មួយទៀត​នោះ គឺ​លក្ខខណ្ឌ​បង់ប្រាក់ ព្រោះ​ម្ចាស់​លំនៅដ្ឋាន ឬ​ម្ចាស់​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​មួយចំនួន បានផ្តល់​ជូន​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល​ដូចជា ការបង់​រំលស់ សម្រួល​រយៈពេល​បង់​ឱ្យមាន​រយៈពេល​វែង និង​មានការ​យោគយល់​ដល់​អ​តិ​ថិ​ជន​ដោយ​បត់បែន ទៅតាម​ស្ថានភាព​អតិថិជន​ទៀតផង។

ជាមួយគ្នានេះ លោក ហៃ រ៉ាវី នាយក​គ្រប់គ្រង​ក្រុមហ៊ុន Daily Realty ធ្លាប់បាន​មានប្រសាសន៍​ដែរ​ថា ភាគច្រើន​លំនៅដ្ឋាន​គឺមាន​តម្រូវការ​ច្រើនជាងគេ ដោយសារតែ​អ្នក​ជាវ​ត្រូវការ សម្រាប់​យកមក​ប្រកប​អាជីវកម្មផ្សេងៗ ឬក៏​ចង់​ទិញ​ទុក​យក​ផលចំណេញ​នៅពេល​ក្រោយ​មាន​ភាពងាយស្រួល​លក់។ ម្យ៉ាងវិញទៀត ដោយសារតែ​អតិថិជន​មានបំណង​ចង់​ជាវ​ទុក​សម្រាប់​ឱ្យ​កូន ក្រែងលោ​ត្រូវ​ឡើង​ពី​ខេត្ត​មក​សិក្សា​នៅ​ទីក្រុង ឬក៏​គូស្នេហ៍​មួយចំនួន​ដែល​ទើប​រៀបការ ដូច្នេះ​តម្រូវការ​មានផ្ទះ​រស់នៅ​គឺ​នៅតែមាន។

លោក​បាន​បញ្ជាក់ថា “លំនៅដ្ឋាន​ក្នុង​បុរី​គឺ​កំពុង​ទាក់ទាញ​ខ្លាំង ដោយសារតែ​អ្នក​ជាវ​អចលនវត្ថុ​គិតថា​គម្រោង​លំនៅដ្ឋាន​បុរី មាន​គម្រោង​ច្បាស់លាស់” ។ លោក​បន្ថែមថា “មិនតែប៉ុណ្ណោះ ការ​រចនា​មាន​ភាពស្រស់ស្អាត មិន​ថា​ផ្នែក​ខាងក្រៅ និង​ការ​ឌី​សាញ​ខាងក្នុង ជាពិសេស​មាន​សួន​លំហែកាយ​ជាដើម” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here