ការដោះស្រាយផលប៉ះពាល់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជិតបញ្ចប់ ខណៈការសាងសង់នៅបន្តយ៉ាងសកម្ម

ដោយ ឧត្តម

ភ្នំពេញៈ អ្នកនាពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយាបានអះអាងថា ការដោះស្រាយផលប៉ះពាល់ ពីគម្រោងសាងសងសង់ផ្លូវល្បឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ខណៈដំណើរការសាងសង់នៅតែបន្តសកម្មភា​ព​ជាធម្មតា។

លោកបានប្រាប់គេហទំព័Cambodiabanknews.com នៅរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា រហូតមដល់ពេលនេះ ក្រុមការងារអន្តរក្រសួង នៅតែបន្តដោះស្រាយតាមលំដាប់លំដោយទៅតាមផែនការ ដែលរហូតមដល់ពេលសម្រេចបានប្រមាណ9០ភាគរយ ហើយអាចនឹងបញ្ចប់នៅក្នុងរយៈពេល ៣ ទៅ៤ខែទៅមុខទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “តាមរបាយការណ៍ដែលទទួលបានមកដល់ពេល យើងវឌ្ឍនភាពនៃការដោះស្រាយផលប៉ះពាល់ចំពោះគម្រោងផ្លូវល្បឿននេះ សម្រេចបានជាង៩០ភាគរយ  ប៉ុន្តែសម្រាប់នៅកន្លែងទីតាំងខ្លះ ដូចជា កន្លែងសាងសង់ស្ពានដែលមានទំហំធំៗត្រូវប្រើពេលយូបន្តិច” ។លោកបញ្ជាក់ថា “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសន្យាថា ក្នុងរយៈពេល៣ ទៅ៤ខែទៀត នឹងត្រូវដោះស្រាយឱ្យបានចប់សព្វគ្រប់ ដើម្បីជំរុញឱ្យដំណើរការសាងសង់ចប់ទៅតាមផែនការរ”។

តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មានផលប៉ះពាល់ដូចជា បង្គោលភ្លើងចំនួន១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវ និងបញ្ហាទី២ គឺផលប៉ះពាល់នឹងតំបន់គ្រប់គ្រងដោយបរិស្ថាន ដែ​ល​មិនអាចយកគ្រឿងចក្រចូលបាន នៅមូលដ្ឋានខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តជាប់ពាក់ព័ន្ធនឹងគម្រោងនេះ មួយចំនួនទៀត។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញកាលពីកន្ងមកនេះបានឱ្យដឹងថា គ្រោសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែ​លជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ សម្រេចបានជាង២០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។ ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២​គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

LEAVE A REPLY

Please enter your comment!
Please enter your name here