រដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋជាង៦៥ម៉ឺនគ្រួសារសម្រាប់ជុំទី៥លើកទី២

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៥ លើកទី២ និងការបើកសាច់ប្រាក់ជុំទី៥ លើកទី៣។

ក្រសួងសង្គមកិច្ច បានឱ្យដឹងថា ការបើកផ្តល់សាច់ប្រាក់ជុំទី៥ លើកទី២ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផល គឺគ្រួសារដែលទទួលបានសេវាឧបត្ថម្ភ៦៥២ ៤៨៤គ្រួសារ ស្មើនឹងចំនួន ២ ៥៨៣ ១២៣នាក់ ចំណាយទឹកប្រាក់សរុប ១១៥ ៨២៤ ៩៤៤ ០០០រៀល។

ក្រសួងសង្គមកិច្ច ក៏បានប្រកាសពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៥ លើកទី៣ ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំាំ២០២១ មានរយៈពេល ៣០ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល បានផ្តល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិថីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ពោលគឺក្នុងរយៈពេលពេញ ១ឆ្នាំនេះ បានចំណាយថវិការដ្ឋ ចំនួន ១ ៤០៧ ០៦៨ ៨០០ ០០០ រៀល ស្មើនឹង ៣៥១ ៧៧០ ០០០ ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here