អាងហែលទឹកCrystalលំដាប់ពិភពលោកនឹងបង្ហាញវត្តមាននៅតំបន់ឆ្នេររាម ខេត្តព្រះសីហនុ

ដោយៈសុវណ្ណារ៉ា

ព្រះសីហនុៈ អាងហែលទឹកគ្រីស្តាលដ៏ធំលំដាប់ពិភពលោក លើកដំបូងនឹងបង្ហាញវត្តមាននៅតំបន់ឆ្នេររាមនៃខេត្តព្រះសីហនុ ដែលជាការលើកសោភ័ណភាពតំបន់ដ៏ទាក់ទាញបំផុតនៃតំបន់ឆ្នេរ នៅគម្រោងអភិវឌ្ឍន៍ដ៏មហិមារថ្មីមួយ ដែលមានឈ្មោះថា Crystalville Ream Beach ក្រោមទុនវិនិយោគសរុបប្រមណ១០០០លានដុល្លារ។

អាងទឹកសិប្បនិម្មិត បែបអច្ឆរិយៈគ្រីស្តាល់លំដាប់ពិភពលោកមួយនេះ មានទំហំ ហិកតា ក្រោមការសាងសង់យ៉ាងវិចិត្រ ពីសំណាក់អ្នកជំនាញមកពីស៊ីងហ្គាពួរ នឹងលេចចេញជារូរាងនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ Crystal Ville Ream Beach នៅតំបន់ឆ្នេររាម ខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយិកាគ្រប់គ្រងផ្នែកល នៃក់គម្រោងវីឡាបែបលំហែរកាយ និងប្រណីតភាពលើកដំបូងនៅតំបន់ឆ្នេរសមុទ្ររាម ដែលស្ថិតនៅក្នុងគម្រោង Crystalville Ream Beach អ្នកនាងលីម សុខាដាវីន បានបង្ហើបប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា អាងទឹកដ៏អស្ចារ្យនេះ នឹងក្លាយជានិមិត្តរូប នៅក្នុងគម្រោងអភវឌ្ឍន៍រួម ដែលមានតម្លៃវិនិយោគសរុបប្រមាណ ១០០០លានដុល្លារ ដោយត្រូវបានរៀបចំ ជាដំណាក់កាលលើការអភិវឌ្ឍ។

អ្នកនាងបានបន្តថា “នៅក្នុងគម្រោងនេះ មានការអភិវឌ្ឍលំនៅដ្ឋានប្រភេទជាវីឡាបែបលំហែរ និងកម្សាន្តកម្រិតអភិជននេះ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ក្នុងស្រុកFURI Corporation និងក្រុមហ៊ុនវិនិយោគអចនទ្រព្យដ៏ធំមកពីសាំងហ្គាពួរ គឺជាផ្នែកមួយក្នុងគម្រោងCrystalville Ream Beach។ គម្រោងលំនៅដ្ឋានប្រភេទវីឡាលំហែរកាយនេះ ក្នុងដំណាក់ដំបូង គឺមានត្រឹមតែ១០០ខ្នងតែប៉ុណ្ណោះ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍អាងហែលទឹកគ្រីស្តាលដ៏ប្រណីត និងលើកដំបូងប្រចាំតំបន់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតានៅចំកណ្តាល ដែលជាភាពទាក់ទាញពីបណ្តាមនុស្សនានាចម្រុះជាតិសាសន៍ជាច្រើន”។

នៅក្នុងគម្រោង Crystalville Ream Beach ត្រូវបានរៀបចំអភិវឌ្ឍន៍នៅលើផ្ទៃដីតំបន់ឆ្នេរសមុទ្ររាម ខេត្តព្រះសីហនុ ទំហំសរុបប្រមាណ៤៣ហិកតា ដោយត្រូវបានចែកចេញជា ៣ដំណាក់កាលក្នុងការសាងសង់។ ដំណាក់កាលទី១ ក្រុមហ៊ុននឹងសាងសង់លំនៅដ្ឋានបែបលំហែរកាយចំនួន១០០ខ្នង (មាន៣ប្រភេទ វីឡាលំហែរកាយ, វីឡាឆ្នេរខ្សាច់ និងវីឡាកោងកាង) ចំណាយពេលត្រឹម២ឆ្នាំ។

ដំណាក់ទី២ នឹងចាប់ដំណើរការសាងសង់អាងហែលទឹកគ្រីស្ទាល់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតា ក្រោមជំនាញរបស់ក្រុមហ៊ុនមកពីសាំងហ្គាពួរ ហើយក៏ជាលក្ខណៈពិសេស ដែលស្ថិតនៅចំកណ្តាលគម្រោង Crystalville Ream Beachផងដែរ។ ដំណាក់ទី៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់សំណង់អគាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមមាន ខុនដូ អាផាតមិន សណ្ឋាគារកម្រិតផ្កាយ៥ រួមជាមួយនឹងផ្សារទំនើប ដែលផ្តោតសំខាន់ទៅសេវាចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំគម្រោងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here