ក្រុមហ៊ុនយក្សMicrosoft គ្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន៤នៅចិនដើម្បីពង្រីកសេវាកម្មនៅអាស៊ី

ដោយៈ សាវុធ

អាមេរិកៈ ការរាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុន Microsoft ដែលជាបច្ចេកវិទ្យាយក្សរបស់អាមេរិក គ្រោងនឹងវិនិយោគបង្កើតមជ្ឈមណ្ឌលទិន្នន័យចំនួន៤ទៀតនៅក្នុងប្រទេសចិន នាដើមឆ្នាំ២០២២ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឱ្យបានទូលំទូលាយនៅតំបន់អាស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

មជ្ឈមណ្ឌលទិន្នន័យ៤ថ្មីនេះ នឹងបង្កើតឡើងដើម្បីផ្ដោតសំខាន់លើការផ្ដល់សេវាកម្ម Cloud និងសេវាកម្មអនឡាញផ្សេងៗ ខណៈក្រុមហ៊ុនអាមេរិកមួយនេះ មានមជ្ឈមណ្ឌលទិន្នន័យចំនួន៦រួចទៅហើយនៅក្នុងប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Microsoft រំពឹងទុកថា ខ្លួននឹងអាចទាញប្រាក់ចំណូលពីសេវាកម្ម Cloud នៅក្នុងប្រទេសចិន បានចំនួន៤៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ខណៈចិនគឺជាទីផ្សារធំលំដាប់ទី២ក្នុងការផ្ដល់សេវាកម្ម Cloud បន្ទាប់ពីអឺរ៉ុប។

ទាំងមជ្ឈមណ្ឌលទិន្នន័យថ្មី និងចាស់ទាំងអស់របស់ Microsoft នៅក្នុងប្រទេសចិនត្រូវរាយការណ៍ថា Microsoft គឺបានសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែមិនមែនក្រុមហ៊ុន Huawei និង Alibaba នោះទេ ដោយសារតែរងសម្ពាធពីសំណាក់រដ្ឋាភិបាលចិន និងអាមេរិក។

បច្ចុប្បន្ន Microsoft បានព្យាយាមពង្រីកការប្រើប្រាស់កម្មវិធី Office 365 តាមរយៈ Cloud នៅលើអនឡាញ ជំនួសឱ្យការប្រើប្រាស់ កម្មវិធី Microsoft Office ដំឡើងនៅលើកុំព្យូទ័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here