សួន​ទឹក Garden City Waterpark លំដាប់​អន្តរជាតិ​នៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ខែសីហា​នេះ

ដោយ​វុត្ថា

ភ្នំពេញៈ សួន​ទឹក Garden City Waterpark គេ និង​ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន LYP Group នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នឹង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នៅ​ពាក់កណ្តាល​ខែសីហា​ឆ្នាំ២០២០នេះ។  នេះ​បើតាម​ការផ្សព្វផ្សាយ​ឱ្យដឹងពី​ក្រុម​ហ៊ុ​នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០នេះ។

សួន​ទឹក Garden City Waterpark ដ៏​ធំ​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី៦ហិកតា​ដែល​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍ ទីក្រុង​រណប​ថ្មី​របស់​អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ១៨គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ជាប់​នឹង​សួនសត្វ Phnom Pen Safari ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សួន​ទឹក​អង្គរ – Angkor Water Park បាន​ផ្លាសប្ដូរ​ឈ្មោះ​មក សួន​ទឹក ហ្គា​ដេ​ន​ស៊ី​ធី Garden City Water Park ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន LYP Group មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាង៥៥លាន​ដុល្លារ​អាមេរិក។

សួន​ទឹក Garden City Water Park សាងសង់​ដោយ​white water group របស់​ក្រុមហ៊ុន​អង់គ្លេស មាន​ឧបករណ៍​កំសាន្ត​ច្រើនជាង​សួន​ទឹក Cartoon Network របស់​ថៃ ៥0% មានរ​លកស​ម្ប​និមិត្ត​កម្ពស់៣.៥ ម៉ែត្រ និង​ទំហំ ៦.៣ ហិច​តា ហើយ​វា​នឹង​ក្លាយជា​សួន​ទឹកធំ​លំដាប់​ទី៣ប្រចាំ​តំបន់​អាស៊ាន បន្ទាប់ពី​សួន​ទឹក Sunway lagoon ដែលមាន​ទំហំ៣២ហិច​តា របស់​ម៉ាឡេស៊ី និង សួន​ទឹក Ramaynak ទំហំ ១៨ហិច​តា​របស់​ថៃ​ទើបតែ​បើកថ្មីៗនេះ Garden City Water Park ដែល​ត្រៀម​ទម្លាក់​តំណែង​សួន​ទឹក Cartoon Network Pattaya របស់​ថៃ​លើ​ទំហំ​ដី៥.៧ហិច​តា ទៅ​លំដាប់​ទី៤ផងដែរ។

លោក​សេង ង៉ុ​ក អគ្គនាយក​ក្រុមហ៊ុន LYP Group ធ្លាប់បាន​ឱ្យដឹងថា ការអភិវឌ្ឍន៍ សួន Garden City Water Park នេះ​នឹង​ផ្តល់ឱ្យ​ទីក្រុង​ភ្នំពេញ​នូវ​សួន​ទឹក និង​កន្លែង​កម្សាន្ត​ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។ សួន​ទឹក​កម្សាន្ត​នេះ គឺជា​គម្រោង​ធំជាងគេ​ទី១ក្នុង​តំបន់​អាស៊ី ពោលគឺ​ដណ្តើម​តំណែង​ធំ​ជាង​សួន​ទឹក​កម្សាន្ត នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដែលមាន​ឈ្មោះថា Cartoon Network Waterpark រហូតដល់​ទៅ៥០ភាគរយ​ឯណោះ។

លក្ខណៈពិសេស​របស់​សួន​ទឹក​កម្សាន្ត ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ មាន​កន្លែងសំខាន់ៗដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹករលក​កម្ពស់៣ម៉ែត្រ​កន្លះ ទឹកជ្រោះ​ធ្លាក់​ដ៏​ស្រស់ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹក​រាំ​តាម​ចង្វាក់ភ្លេង កន្លែង​ក្មេង​លេង​ជាច្រើន និង​កន្លែងសំខាន់ៗផ្សេងទៀត។ សួន​ទឹក​កម្សាន្ត Garden City Water Parkនេះ សាងសង់​រំលេច​ទៅតាម​បែប​រចនា​បថ​សម័យអង្គរ​ដែល​មាន​រូប​អប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំ​ទៅនឹង​រចនាបថ​សម័យ​ទំនើប​មកពី​អឺរ៉ុប និង​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here