ក្រុមហ៊ុនជប៉ុនធំមួយគ្រោងវិនិយោគ លើការផលិតផលិតផលកសិកម្ម

ដោយៈតារា

ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនធំមួយ Yamato Green ដែលមានបទពិសោធន៍ខាងវិស័យកសិកម្ម បានបង្ហាញពីគម្រោងវិនិយោគលើផលិតផលកសិកម្ម ដែលមានសក្តានុពលនៅកម្ពុជា ដើម្បីបង្កើនផលិតភាពផលិតកម្ម និងការនាំចេញទៅក្រៅប្រទេស។

ក្នុងជំនួបជាមួយ លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំាំក្រុមហ៊ុនYamato Greenបានឲ្យដឹងថា ក្រុមហ៊ុន Yamato Green មានបំណងចងសម្ព័ន្ធភាព និងចុះហត្ថលេខាMOU ជាមួយសម្ព័ន្ធកសិកម្មកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ សម្ព័ន្ធនេះមានតួនាទី ជំរុញការអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជាឲ្យរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព ទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្រ្តទូទាំងប្រទេស ហើយក្នុងពេលឆាប់ៗ លោកគ្រោងជួបពិភាក្សាជាមួយលោកឧកញ៉ា ដើម្បីរកការរីកចម្រើនក្នុងការជំរុញឲ្យដំណើរការរួមគ្នា។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំាំក្រុមហ៊ុនក៏បានលើកឡើងពី ប្រភេទកសិផលសក្តានុពល ដូចជា ត្រសក់ផ្អែមជប៉ុន និងផ្លែប៊ឺ (Avokodo) ត្រសក់ផ្អែមជប៉ុន និងផ្លែប៊ឺ (Avokodo) សណ្តែកសៀង និងជីកសិកម្ម ដែលក្រុមហ៊ុនកំពុងសិក្សា និងអនុវត្តដាំសាកល្បងនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រធានក្រុមហ៊ុនជប៉ុន Yamato Green លើកឡើងថា ប្រភេទកសិកផលទាំងនេះ អំណោយផលសម្រាប់ការដាំដុះនៅកម្ពុជា។ ក្រុមហ៊ុនមានបំណងដាំដុះ សម្រាប់ធ្វើការកែច្នៃ និងវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារប្រទេសជប៉ុន និងប្រទេសដទៃទៀត។

លោកនាយកក្រុមហ៊ុនបាមជម្រាបថា ស្ថានភាពជំងឺឆ្លងកូវីដ ១៩ ហាក់មានភាពល្អប្រសើរជាបណ្តើរៗ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនYamato Green នឹងចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាជំហានៗ តាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនបានឯកភាពជាមួយគ្នាក្នុងខ្លឹមសារ MOU។

ជាការឆ្លើយតប លោកវេង សាខន បានស្វាគមន៍ និងបង្ហាញពីឆន្ទ:គាំទ្រ ព្រោះជាប្រភេទដំណាំថ្មី បច្ចេលទេសថ្មី និងពេញនិយមសម្រាប់ទីផ្សារជប៉ុន។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន សហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការស្រាវជ្រាវតាមបណ្តាខេត្ត។

លោកបន្តថា “ទោះបីយើងកំពុងប្រឈមបញ្ហាលំបាកយ៉ាងណាក៏ដោយ ក្រសួងតែរក្សាតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាសន្តិសុខស្បៀង បង្កើនផលិតកម្មកសិកម្ម ក្នុងបរិបទនៃការរីករាយដាលជំងឺឆ្លងកូវីដ-១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here