ក្រុមហ៊ុនអាមេរិកដ៏ធំរបស់អាមេរិកចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា៣,៩ពាន់ លានដុល្លារជាមួយក្រុមហ៊ុនសិង្ហបុរី

ដោយៈសុខុម

សានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុនអាមេរិក Equinix បានប្រកាសនៅថ្ងៃច័ន្ទទី១៤ មិថុនា នេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាបន្ថែមទៀត ជាមួយកក្រុមហ៊ុនមូលនិធិវិនិយោគGIC របស់ប្រទេសសិង្ហបុរី ក្នុងទំហំទឹកប្រាក់៣,៩ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា កិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នាបន្ថែមនេះ គឺដើម្បីពង្រីកកម្មវិធីមជ្ឈមណ្ឌលទិន្នន័យ។ ក្រុមហ៊ុន Equinix បានចេញសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាបន្ថែមទៀតនេះ នឹងធ្វើឱ្យការ​វិនិយោគ លើមជ្ឈមណ្ឌលទិន្នន័យទាំង៣២ទីតាំងរបស់ខ្លួន នៅទូទាំងពិភពលោកឈានដល់៦,៩ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា កិច្ចព្រមព្រៀងសម្រាប់គម្រោងវិនិយោគរួមគ្នានេះ នឹងរួចរាល់ជាស្ថាពរអំឡុងឆ្នាំ២០២១នេះ។ ហើយនៅពេលរួចរាល់ជាស្ថាពរ ក្រុមហ៊ុនGICនឹងកាន់កាប់ភាគហ៊ុន៨០ភាគរយ នៅក្នុងការបណ្តាក់ទុនរួមគ្នានេះ ចំណែកឯក្រុមហ៊ុន Equinix នឹងកាន់កាប់ភាគហ៊ុន២០%។

កាលពីខែមេសា កន្លងទៅ ក្រុមហ៊ុន Equinix បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាមួយ ដែលមានទំហំវិនិយោគជាង១ពាន់លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនGIC រួចទៅហើយ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យចំនួន៣ នៅក្នុងប្រទេសជប៉ុនសម្រាប់ទីផ្សារសេវា Cloud Computing៕

LEAVE A REPLY

Please enter your comment!
Please enter your name here