ថ្នាក់ដឹកនាំសមាគមធុរកិច្ចជប៉ុនអះអាងពីការនាំយកវិនិយោគិនរបស់ខ្លួនមកកាន់ កម្ពុជាបន្ថែមទៀត

ដោយវឌ្ឍនៈ

ភ្នំពេញៈ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) បានបញ្ជាក់ពីមបំណងពង្រីក និងមកវិនិយោគបន្ថែមរបស់ខ្លួននៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា។

ថ្នាក់ដឹកនាំាំសមាគមធុរកិច្ចជប៉ុននៃកម្ពុជាបានឱ្យដឹងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ  ខណៈកម្ពុជាបាននឹងកំពុងអនុវត្តនន៍ គោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នតាមរយៈការអនុវត្តគោលនយោបាយនេះ  ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជានិងជប៉ុនជាភាគីនឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

លោកបន្តថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជា ក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។

លោកប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

កម្ពុជាបាននាំចេញផលិតផល មានតម្លៃ៦២៧លានដុល្លារទៅទីផ្សារជប៉ុនក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ កើនឡើង៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាគួរតែធ្វើពិពិធកម្ម ទៅរកការនាំចេញគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្តបន្ថែមទៅកាន់ទីផ្សារជប៉ុន។

យោងតាមរបាយការណ៍ចុងក្រោយ ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញថា ចាប់ពីខែមករាដល់ខែមេសាពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងកម្ពុជា ជប៉ុនមានទំហំទឹកប្រាក់៧៧៨លានដុល្លារអាមេរិក កើនឡើង៤ភាគរយ។ ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុន មានតម្លៃទឹកប្រាក់១៥១លានដុល្លារកើនឡើង៣ភាគរយ។

យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន មានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិ

LEAVE A REPLY

Please enter your comment!
Please enter your name here