កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦បានចាប់ ផ្តើមជាមួយវិបុលភាព

ដោយ សុខ ហេង

ប្រទេសចិនៈ បណ្តាមេដឹកនាំមេគង្គ ឡានឆាងបានជួបប្រជុំគ្នា ជាមួយនឹងការអបអរសាទរលើការសម្រេចបាននូវវិបុលភាពរួម រវាងបណ្តាប្រទេស្ថិតនៅតាមដងទន្លេមេគង្គ ឡានឆាង។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ ធ្វើឡើងក្រោមប្រធានបទ សាមគ្គីភាព រួមគ្នាប្រយុទ្ធនិងជំងឺឆ្លងកូវីត១៩ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអភិវឌ្ឍន៍ក្រោយការឆ្លងរីករាលដាល។ កិច្ចបប្រជុំនេះដឹកនាំដោយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក យូ វ៉ាន់ណា ម៉ោងលីន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរ ដល់ប្រទេសមេគង្គឡានឆាង ដែលបានធ្វើការរូបរួមប្រយុទ្ធ ប្រឆាំងនិងការរីករាលដាលនៃជំងឹកូវីត១៩ រដ្ឋមន្រ្តីទាំងអស់បានអំពាវនាវអោយមានការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោយផ្តោតសំខាន់លើការផ្គត់ផ្គង់ គ្រឿងបរិក្ខាវិជ្ជសាស្រ្ត និងវ៉ាក់សាំង ការចែករំលែក បទពិសោធន៍ក្នុងការឆ្លើយតបទៅ និងការផ្ទុះឡើងនៃជំងឺរាតត្បាត និងការប្រើប្រាស់អោយបានពេញលេញ នូវមូនិធិពិសេសនូវមេគង្គឡានឆាង សម្រាប់សុខភាពសាធារណ សម្រាប់ការដោះស្រាយ ការរាតត្បាត ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា កិច្ចប្រជុំឡានឆាង ត្រូវតែបន្តបង្ហាញសាមគ្គីភាពក្នុងការដោះស្រាយវិបត្តិសុខភាពពិភពលោក និងត្រូវផ្តល់អទិភាពជាចម្បង ក្នុងការធានា នូវការទទួលបានគ្រប់គ្រាន់នូវវ៉ាក់សាំង និងថ្នាំពេទ្យ ដែលជាទំនិញ សាធារណសកល ។

ក្នុងន័យ លោកឧបនាយករដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងការសរសើរចំពោះការប្តេជ្ញាចិត្ត និងតួនាទីជាអ្នកដឹកនាំរបស់ចិន ក្នុងការផ្តល់នូវឱសថ សម្ភារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារនូវជំងឺកូវីត១៩ ចំនួនរាប់លានដូសជូនបណណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រ ចំពោះការសិក្សារួមគ្នាស្តីការផ្លាស់ប្តូរទម្រង់នៃស្ថានភាព ជលសាស្រ្តរបស់អាងទន្លេឡានឆាង មេគង្គ និងយុទ្ធសាស្រ្តភាពធន់ដែលកំពុងត្រូវបាន សិក្សាដោយលេខាធិការដ្ឋានគណៈកម្មាទន្លេមេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង មេគង្គ។

កិច្ចប្រជុំបានបញ្ជប់ទៅជាមួយការអនុម័តលើផែនការ និងយុទ្ឋសាស្រ្តរួមមួយចំនួនដូចជា ទី១ គំនិតផ្តូចផ្តើមស្តីពីសហប្រតិបត្តិការណ៍ស៊ីជម្រៅ ក្នុងចំណោមរដ្ឋាភិបាលថ្នាក់មូលដ្ឋាននៃប្រទេសឡានឆាងមេគង្គ ទី២ សេចក្តីប្រកាសរួមស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តការណ៍ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រទេសឡានឆាងមេគង្គ និងទី៣ សេចក្តីប្រកាសរួមស្តីពី ការប្រកាសកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើវិស័យឱសថបុរាណក្នុងក្របក័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here