ផលិតផលក្នុងស្រុកសរុបរបស់អឺរ៉ុបដាំក្បាលចុះ ១១.៩ភាគរយក្នុងត្រីមាសទី២ ឆ្នាំនេះ

ដោយ៖ ស្រីមុំ
អន្តរជាតិ៖ សេដ្ធកិច្ចអឺរ៉ុបធ្លាក់ចុះ ១១.៩ភាគរយក្នុងត្រីមាសទី២ ខណៈជំងឺរាតត្បាតឆ្លងរាលដាលបានធ្វើឱ្យតំបន់នេះធ្លាក់ចចូលក្នុងវិបត្តិសេដ្ធកិច្ចនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ។
ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបរបស់អឺរ៉ុបប្រចាំត្រីមាស២កន្លងមកនេះគឺធ្លាក់ចុះដ៏អាក្រក់បំផុត ហើយបន្ទាប់ពីធ្លាក់ចុះ៣.២ភាគរយក្នុងរយៈពេល៣ខែដំបូង ឆ្នាំនេះ។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការធ្លាក់ចុះពីខែមេសាដល់ខែមិថុនា គឺ១៤.៤ ភាគរយ ដែលជាការធ្លាក់ចុះអាក្រក់ជាងការធ្លាក់ចុះ ៩.៥ ភាគរយរបស់សហរដ្ធអាមេរិក។
ការស្ទង់មតិថ្មីៗពីសកម្មភាពអាជីវកម្មបានបង្ហាញថា សេដ្ធកិច្ចរបស់អឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញ។
ប៉ុន្ដែរលកថ្មីនៃជំងឺកូវីដ១៩ កំពុងបង្កបញ្ហាជាថ្មី។មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់អាល្លឺម៉ងវិទ្យាស្ថានRobert Koch បានឱ្យដឹងក្នុងសប្ដាហ៍នេះថា ករណីថ្មីៗកើនឡើងគឱ្យព្រួយបារម្មណ៍។ នៅប្រទេសបារំាង ករណីប្រចាំថ្ងៃថ្មីបានឡើង ដូចគ្នានឹងពេលដែលវិធានការបិទប្រទេសនឹងត្រូវបន្ធូរបន្ថយនៅដើមខែឧសភា។ ករណីឆ្លងនៅអេស្បាញ និងអីតាលីក៏បានកើនឡើងដែរ។
ចក្រភពអង់គ្លេសកាលពីថ្មីៗនេះបានចេញវិធានការដាច់ដោយឡែកសម្រាប់អ្នកធ្វើដំណើរ ដែលធ្វើដំណើរមកពីប្រទេសអេស្បាញ ដែលវិធានការនេះនឹងធ្វើឱ្យការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួនមានកំណើនយឺត។
ប្រទេសអាល្លឺម៉ង ដែលសេដ្ធកិច្ចធំជាងគេនៅអឺរ៉ុប បានរងផលប៉ះពាល់តិចជាងបណ្ដាប្រទេសអឺរ៉ុបធំៗដទៃទៀតនៅក្នុងត្រីមាសទី២ ដែលបានរាយការណ៍ថា ធ្លាក់ចុះ ១០.១ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ប្រទេសបារំាងធ្លាក់ចុះ ១៣.៨ភាគរយ អីតាលីធ្លាក់ចុះ១២.៤ភាគរយ និងអេស្បាញបានធ្លាក់ចុះ ១៨.៥ ភាគរយ៕ CNN

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here