ចំណេះដឹងហិរញ្ញវត្ថុៈសួរសំណួរសំខាន់ៗទាំងបីនេះសិនមុនសម្រេចចិត្តខ្ចីឥណទាន

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការប្រើប្រាស់ឥណទានត្រឹមត្រូវ មានគោលដៅ និងមិនមានផែនការយុទ្ឋសាស្ត្រច្បាស់លាស់ ឥណទានឬកម្ចីរបស់អ្ននកនឹងជាការបបង្កើនទ្រព្យ ផ្ទុយទៅវិញបើវាជាកម្ចីដែលគ្មានផែនការរឬគោលដៅច្បាស់លាស់ ឥណទានរបស់អ្នកអាចក្លាយជាបំណុល។

ហេតុនេះទើបគេហទំព័រ cambodiafinancialtimes.com ដែលជាគេហទំព័រផ្តោតតលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា សូមលើកយកនូវទស្សនទានមួយចំនួន ដើម្បីធ្វើជាមូលដ្ឋានសំរាប់លោក អ្នកធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

តើអ្នកចង់ខ្ចីប្រាក់ ដើម្បីអ្វី?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ្នកអាចសួរខ្លួនឯងជាមុនថា តើអ្នកខ្ចីប្រាក់ ដើម្បីអ្វី? ខ្ចីដើម្បីបង្កើនចំណូល ឬបង្កើតបង្កើតបំណុលសំរាប់ខ្លួនឯង? ចម្លើយគឺ មិនមែនការខ្ចីទាំងអស់ សុទ្ធតែជាការបង្កើតបំណុលនោះទេ។ កម្ចីអាចផ្ដល់ផលល្អឬអាក្រក់ អាស្រ័យទៅលើការប្រើប្រាស់របស់ លោក អ្នក។

ប្រសិនណាបើ អ្នកប្រើវាត្រូវទៅតាមគោលបំណង នោះវានឹងជួយអ្នកក្នុងការរកចំនូលបន្ថែម ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកចេះតែខ្ចីតាមចំណង់ ដោយមិនបានគិតអោយបានច្បាស់លាស់ វានឹងធ្វើអោយអ្នកជំពាក់បំណុលគេលើសដើម។

កម្ចីឬឥណទានដែលអ្នកនឹងទទួលបាន នឹងបង្កើតបំណុលដល់អ្នកគឺជា ការខ្ចីដែលអ្នកខ្ចី ដែលមិនមានគោលបំណងនៃការប្រើប្រាស់ច្បាស់លាស់។

តើអ្នកមានសមត្ថភាពអាចបង់សងវិញឬទេ?

បន្ទាប់ពីអ្នកសម្រេចចិត្តរួចថា លោក អ្នកពិតជាត្រូវការកម្ចីមែននោះ សូមពិចារណាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដើម្បីស្វែងរកសមត្ថភាពនៃការបង់របស់អ្នកថា អ្នកអាចបង់សងធនាគារបានប៉ុន្មានដែរក្នុងមួយខែ។
អ្នកអាចគណនារកតួលេខនេះ តាមរយៈការពិចារណាពីការប្រាក់ចំនូល និងចំណាយជាមធ្យមរបស់អ្នកប្រចាំខែរបស់អ្នកបាន ដើម្បីបញ្ចៀសហានិភ័យនៃការរសងត្រលប់។

តើហេតុអ្វីបានជាអ្នកចាំបាច់គិតពីចំណូល និងចំណាយនោះ?

វាជាសំណួរសំខាន់ណាស់ នៅក្នុងការគណនាទុកជាមុននួវចំនួន ដែលអ្នកមានលទ្ធភាពក្នុងការបង់សងប្រចាំខែ ទៅកាន់ស្ថាប័នដែលអ្នកខ្ចី ព្រោះថាប្រសិនណាបើ អ្នកដឹងពីចំនួនប្រាក់ ដែលអ្នកអាចបង់សងបាន អ្នកនឹងអាចជ្រើសវើសយកទំហំកម្ចី ដែលស័ក្តិសមនឹងអ្នក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here