តើធនាគារពិភពលោក ឬ World Bank មានឥទ្ធិពលបែបណាមកលើ សេដ្ឋកិច្ចពិភពលោក?

ដោយៈសុខុម

អន្តរជាតិៈ ធនាគារពិភពលោក ឬWorld Bank ជាធនាគារដ៏ល្បីល្បាញ និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភពលោក ព្រោះធនាគារនេះ តែងតែជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

ដូចនេះ តើវាមានឥទ្ធិពលបែបណា មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល? អញ្ចឹងតោះ! ដើម្បីជ្រាបកាន់តែច្បាស់អំពីស្ថាប័នកំពូលមួយនេះ សូមស្វែងយល់ទាំងអស់គ្នា!

ធនាគារពិភពលោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៤៤ និងមានទីស្នាក់ការកណ្តាលនៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ហើយមានសមាជិករហូតដល់ទៅ១៨៩ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័នធនាគារពិភពលោកទាំងមូលមាន ស្ថាប័នអន្តរជាតិចំនួន៥ ដែលផ្តល់ឥណទានដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ វាជាធនាគារអភិវឌ្ឍន៍ដ៏ធំបំផុត និងល្បីល្បាញបំផុតក្នុងពិភពលោក ហើយវាក៏ដើរតួនាទីជាអ្នកសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ (UN) ផងដែរ។

ធនាគារនេះបានផ្តល់ឥណទាន និងជំនួយប្រមាណ៦១ពាន់លានដុល្លារ ទៅដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៤។

ធនាគារនេះមានបេសកកម្ម ដើម្បីសម្រេចគោលដៅដ៏សំខាន់២ គឺបញ្ចប់ភាពក្រីក្រ និងកសាងវិបុលភាពរួម។ ការផ្តល់ឥណទានសរុបគិតត្រឹមឆ្នាំ២០១៥ សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ តាមរយៈកម្មវិធីហិរញ្ញប្បទាន គោលនយោបាយអភិវឌ្ឍន៍ (Development Policy Financing) គឺមានចំនួនរហូតដល់១១៧ពាន់លានដុល្លារ។

ស្ថាប័នទាំង៥ស្ថិតក្រោមចំណុះ របស់ធនាគាពិភពលោករួមមាន ដូចជា ធនាគារអន្តរជាតិដើម្បីការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (International Bank for Reconstruction and Development (IBRD)) សមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association (IDA)) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation (IFC)) ទីភ្នាក់ងារធានាលើការវិនិយោគពហុភាគី (Multilateral Investment Guarantee Agency (MIGA)) និងមជ្ឈមណ្ឌលអន្តរជាតិ ដើម្បីការដោះស្រាយវិវាទវិនិយោគ (International Centre for Settlement of Investment Disputes (ICSID))។

ពេលខ្លះធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA ត្រូវបានគេហៅរួមគ្នាថាធនាគារពិភពលោក។
សកម្មភាពរបស់ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដោតសំខាន់លើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងវិស័យសំខាន់ៗ ដូចជា ការលើកកំពស់សិទ្ធិមនុស្ស (ឧទាហរណ៍ការអប់រំ សុខាភិបាល) ការការពារបរិស្ថាន (ឧទាហរណ៍ការកាត់បន្ថយការបំពុលបរិស្ថាន ការបង្កើត និងការអនុវត្តបទប្បញ្ញត្តិនានា) ហេដ្ឋារចនាសម្ព័ន្ធ (ឧទាហរណ៍ផ្លូវថ្នល់ និងអគ្គិសនី) គម្រោងសំណង់ឧស្សាហកម្មធំៗ និងអភិបាលកិច្ច (ឧទាហរណ៍ការប្រឆាំងអំពើពុករលួយនិងការអភិវឌ្ឍស្ថាប័នច្បាប់)។

សកម្មភាពរបស់ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដោតសំខាន់លើបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍នៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍន៍សិទ្ធិមនុស្ស (ឧទាហរណ៍ការអប់រំ សុខាភិបាល) ការការពារបរិស្ថាន (ឧទាហរណ៍ការកាត់បន្ថយការបំពុលបរិស្ថាន ការបង្កើត និងការអនុវត្តបទប្បញ្ញត្តិនានា) ហេដ្ឋារចនាសម្ព័ន្ធ (ឧទាហរណ៍ផ្លូវថ្នល់ និងអគ្គិសនី) គម្រោងសំណង់ឧស្សាហកម្មធំៗ និងអភិបាលកិច្ច (ឧទាហរណ៍ការប្រឆាំងអំពើពុករលួយនិងការអភិវឌ្ឍស្ថាប័នច្បាប់)។

ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដល់ឥណទានការប្រាក់ទាប ទៅដល់បណ្ដាប្រទេសជាសមាជិក ព្រមទាំងជំនួយឥតសំណងទៅដល់បណ្ដាប្រទេសក្រីក្របំផុតផងដែរ។ ការផ្តល់ឥណទាន ឬជំនួយឥតសំណងសម្រាប់គម្រោងជាក់លាក់ណាមួយ ច្រើនតែពាក់ព័ន្ធទៅនឹងការកែប្រែ គោលនយោបាយទូលំទូលាយនៅក្នុងវិស័យណាមួយ ឬសេដ្ឋកិច្ចរបស់ប្រទេសមួយទាំងមូល។

ឧទាហរណ៍ ឥណទានសម្រាប់ការកែលម្អ ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ ត្រូវភ្ជាប់ទៅនឹងការអភិវឌ្ឍស្ថាប័នបរិស្ថានថ្មីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការអនុវត្តបទ ប្បញ្ញត្តិថ្មីៗដើម្បីកម្រិតការបំពុលបរិស្ថានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here