បារាំងជួបឱនភាពថវិកាដោយសារការចំណាយលើការធ្វើឲ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញ

ដោយៈម៉ាលីនណា

បារាំងៈ រដ្ឋាភិបាលបារាំងបានជជួបឱនភាពថវិកាដ៏ធំមួយ ដោយសារការចំណាយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩។

រដ្ឋមន្ដ្រីក្រសួងគណនេយ្យសាធារណៈបារាំង លោក Olivier Dussopt បានប្រាប់ទីភ្នាក់ងារព័ត៌មានAFP នៅចុងសប្តាហ៍មុនថា ឱនភាពថវិការបស់ប្រទេសបារាំងសម្រាប់ឆ្នាំ ២០២១ នឹងមានចំនួន២២០ពាន់លានអឺរ៉ូ ប្រហែល៤៧ពាន់លានខ្ពស់ជាងការប៉ាន់ប្រមាណលើកមុន។

លោកពន្យល់ថា “ការកើនឡើងនេះ គឺជាលទ្ធផលនៃវិធានការគាំទ្រ ដែលយើងកំពុងបន្ត ដើម្បីគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ពីផលប៉ះពាល់យ៉ាងខ្លាំងនៃការបិទខ្ទប់ ដោយសារតែជំងឺកូវីដ១៩ បានប៉ះពាល់ដល់សេដ្ឋកិច្ចឈានមុខគេទី២ របស់តំបន់អឺរ៉ូមួយនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើតួលេខដែលបានកែតម្រូវនេះ នឹងប៉ះពាល់ដល់ឱនភាពថវិកានេះដូចម្ដេចនោះទេ នៅពេលបង្ហាញជាភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានព្យាករលើមុន នឹងកើនឡើង៩ភាគរយនៅឆ្នាំនេះ ដែលជាកំណត់ត្រាក្រោយសង្គ្រាម។ បំណុលសាធារណៈត្រូវបានព្យាករណ៍ពីមុន នឹងកើនឡើងដល់១១៨ ភាគរយនៃ GDP ។

លោក Dussopt បានឲ្យដឹងកាលពីខែមេសាថា ការរីករាលដាលជំងឺកូវីដ ១៩ ត្រូវបានរំពឹងថា នឹងធ្វើឲ្យរដ្ឋបារាំង ខាតបង់ជិតពាក់កណ្ដាលពាន់ពាន់លានអឺរ៉ូ ក្នុងរយៈពេល ៣ឆ្នាំ ១៥៨ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២០ និងថវិកា១៧១ ពាន់លានអឺរ៉ូដែលរំពឹងទុកក្នុងឆ្នាំ ២០២១ និងព្យាករណ៍៩៦ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២២។

ប្រទេសបារាំងបានខ្ចីប្រាក់ចំនួនច្រើន ដើម្បីព្យាយាមក្នុងការរក្សាសេដ្ឋកិច្ចឲ្យនៅមានដំណើរការទៅមុខ ក្នុងរយៈពេលការបិទខ្ទប់ទូទាំងប្រទេស៣ដង ដែលរួមមានប្រាក់ដែលបានចំណាយ លើការគាំទ្រប្រាក់ខែរបស់បុគ្គលិក ដែលបានអនុញ្ញាតឲ្យឈប់សម្រាកនិងជំនួយសម្រាប់ក្រុមហ៊ុន ដែលជម្នះក្នុងការបន្តដំណើរការក្នុងអំឡុងពេលវិបត្តិនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here