កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង២៨លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំនេះ

ដោយៈ សាវុធ

ព្រះសីហនុៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមូលចំណូលបានជាង២៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កើនឡើងជាង៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទំនិញឆ្លងកាត់កំពង់ផែនេះមានបរិមាណសរុបជាង២លានតោន ក្នុងរយៈពេល៤ ខែ ឆ្នាំ២០២១ កើនឡើងជាង៩ភាគរយ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឱ្យដឹងថា នៅក្នុងរយៈពេលនេះដែរ ចំពោះការនាំទំនិញចូលសំខាន់ៗតាមកុងតេន័រ ក្នុងនោះបរិមាណដឹកជញ្ជូនគិតជាតោនរួមមាន៖ ម៉ូតូ ក្រណាត់ បារី និងទំនិញផ្សេងៗមានការកើនឡើង ខណៈការដឹកជញ្ជូនរួមមាន៖ រថយន្ត គ្រឿងចក្រ កង់ និងសម្លៀកបំពាក់ បានថយចុះ។ ចំពោះការដឹកជញ្ជូនមិនមែនកុងតេន័រមានដូចជា គ្រឿងចក្រ និងលោហៈធាតុ មានបរិមាណកើនឡើង ខណៈការដឹកជញ្ជូនប្រេង និងសម្ភារៈផ្សេងៗបានធ្លាក់ចុះ។

ជាមួយគ្នានេះដែរការនាំចេញសម្រាប់ទំនិញសំខាន់ៗវិញ ក្នុងនោះការដឹកជញ្ជូនតាមកុងតេន័ររួមមាន៖ ក្រណាត់ ស្បែកជើងនិងស្រោមជើង រួមជាមួយការនាំចេញសម្ភារៈផ្សេងៗទៀត មានបរិមាណកើនឡើង ចំណែកការនាំអង្ករ សម្លៀកបំពាក់ គឿងចក្រ ឈើកែច្នៃ និងបារី មានចំនួនបរិមាណធ្លាក់ចុះ។

សម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២១ នេះដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុវត្តន៍ចំណូលលើការធ្វើអាជីវកម្មសរុបមានចំនួនជាង២៨លានដុល្លារអាមេរិក កើនឡើងប្រមាណជាង៤ភាគរយ បើធៀបទៅឆ្នាំ២០២០ ក្នុងនោះចំពោះចំណូលលើករៀបទុកដាក ប្រមូលបានជាង១៨លានដុល្លារ ចំណូលចលនានាវា ជាង៥លានដុល្លារ ចំណូលស្តុកឃ្លាំងជាង១លានដុល្លារ ចំណូលដឹកជញ្ជូនជាង១ម៉ឺនដុល្លារ និងអាករលើតម្លៃបន្ថែម១០% អនុវត្តន៍បានជាង២លានដុល្លាអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here