ក្រុមហ៊ុនសឹង្ហបុរីប្រកាសង្រីកសេវាកម្មដឹកជញ្ជូនទំនិញក្នុងទីផ្សារកម្ពុជា

ដោយៈប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Grab ដែលទីស្នាក់ការកណ្តាលនៅសឹង្ហបុរី បានប្រកាសពង្រីកសេវាកម្មដឹកជញ្ជួនម្ហូបអាហាររបស់ខ្លួន“GrabMart” ទៅក្នុងទីផ្សារកម្ពុជា និងបណ្តាប្រ​ទេ​សចំនួន៧ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលបីខែចុងក្រោយនេះ។

ចាប់ផ្តើមដំណើរការនៅក្នុងប្រទេសចំនួនពីរ ដែលជាសេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ប្រចាំថ្ងៃ ក្នុងកំឡុងពេលមានជំងឺរាតត្បាតCovid-19 ឥឡូវនេះសេវាកម្ម GrabMart មានវត្តមាននៅក្នុងទីក្រុងចំនួន៥០ នៅទូទាំង៨ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Demi Yu ប្រធាន GrabFood និង GrabMart បាននិយាយថា “ជំងឺ Covid-19 បានបង្កើនល្បឿននៃការទទួលយកសេវាកម្ម ចែកចាយតាមតម្រូវការនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយយើងអាចយកនូវបច្ចេកវិទ្យាដែលមានស្រាប់ បណ្តាញចែកចា​យ និងប្រតិបត្ដិការរបស់យើង ដើម្បីធ្វើឱ្យសេវាGrabMart មានល្បឿនលឿននៅទូទាំងតំបន់”។

ក្រុមហ៊ុនដឹកជញ្ជួននេះ បានសហការជាមួយហាង និងផ្សារទំនើបជាង៣០០០ កន្លែងនៅក្នុងតំបន់ រួមមានFairPrice Xpress នៅសឹង្ហបុរី Lawson នៅហ្វីលីពីន និង FamilyMart នៅក្នុងប្រទេសដទៃទៀត។

នៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី GrabMart បានសហការជាមួយប្រតិបត្តិករទីផ្សារតាមបែបប្រពៃណី ដោយផ្តល់នូវផលិតផលស្រស់ៗ ពីតូបផ្សារជាច្រើនៅដល់ទ្វារអតិថិជន។

លោកស្រីបានថ្លែងថា “នៅក្នុងស្ថានភាពក្រោយ-Covid-19 យើងរំពឹងថាតម្រូវការសម្រាប់សេវាកម្ម ដឹកជញ្ជូនទំនិញនឹងនៅតែកើនឡើង។ យើងនឹងបន្តបង្កើនទ្វេដងលើការពង្រីកសេវាកម្ម GrabMart របស់យើង ដើម្បីគាំទ្រដល់តម្រូវការទិញទំនិញរបស់អតិថិជន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here