ប្លង់គោលអភិវឌ្ឍន៍៍របស់សហគ្រាសកាណាឌីយ៉ានៅលើផ្លូវជាតិលេខ៥១បង្ហាញ រូបរាងពិតប្រាកដហើយ

ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ នៅទីបំផុតប្លង់មេនៃគម្រោងសួនឧស្សាហកម្ម របស់សហគ្រាសកាណាឌីយ៉ានៅតាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានទំហំ៦០០ហិកតា និងកំពុងពង្រីកបន្ថែមបានបង្ហាញរូបរាងពិតហើយ។


ប្រធានគ្រប់គ្រងគំរោងសួនឧស្សាហកម្មរបស់គ្រាសកាណាឌីយ៉ា ផ្លូវជាតិលេខ៥១លោកគូ បូរិនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា សកម្មភាពអភិវឌ្ឍន៍ និងសាងសង់គំរោងនេះ បានចាប់ផ្តើមយ៉ាងសកម្ម ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្លូវមេទំហំ២០ម៉ែត្រ រៀបចំប្រព័ន្ឋលូធំៗ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកូរ៉េ ចិន និងក្រុមហ៊ុនមកពីប្រទេសមួយចំនួនទៀត កំពុងចាប់ផ្តើមត្រៀ​ម​ចូលមកវិនិយោគក្នុងគំរោងនេះបណ្តើរៗហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ខ្ញុំមិនអាចបញ្ជាក់ថាគំរោងនេះ នឹងបញ្ចប់នាពេលណានោះទេ ព្រោះក្រុមហ៊ុន មានផែនការពង្រីកបន្ថែមនាពេលអនាគត ខណៈបច្ចុប្បន្នគំរោងនេះមានទំហំផ្ទៃដី៦០០ហិកតារួចហើយ”។ លោកបន្តថា “ក្នុងគំរោងនេះ នឹងមានដីសំរាប់លក់ ដីជួល និងឃ្លាំងសម្រាប់ជួល លើសពីនេះយើងក៏មានផ្សារផងដែរ”។

លោកគូ បូរិនបានបន្តឲ្យដឹងទៀតថា ដោយសារវាជាគម្រោងមានទំហំធំ យើងមិនអាចប៉ាន់ប្រមាណដឹងពីចំនួនភាគរយ ដែលយើងសម្រេចបាននៅឡើយទេ ប៉ុន្តែយើងអាចបញ្ជាក់បានថា ការងារកំពុងដើរទៅមុខយ៉ាងរលូន ជាមួយនឹងការអនុវត្តន៍តាមផែន​ការមេ និងទស្សនទានអភិវឌ្ឍន៍ដែលបានគូរដោយអ្នកជំនាញចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here