ក្រុមហ៊ុនសឹង្ហបុរីប្រកាសនឹងដាក់ពង្រាយបច្ចេកវិទ្យាចុងក្រោយក្នុងគម្រោង ទីក្រុងឆ្លាតវៃមួយនៅភ្នំពេញ

ដោយៈម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Limestone ដែលមូលដ្ឋាននៅសឹង្ហបុរី គ្រោងនឹកដាក់ពង្រាយបច្ចេកវិទ្យា blockchain ជាមួយនឹងបេសកកម្ម ដើម្បីបង្កើតទីក្រុងឆ្លាតវៃមួយនៅចំកណ្តាលរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍មួយកាលកាលចុងខែកក្កដា ឆ្នាំ២០២០ បានឱ្យថា ទីក្រុងឆ្លាតដែលមានទំហំដី១០០ហិកតានេះ នឹងរៀបចំការិយាល័យ លំនៅដ្ឋាន សាលារៀន កន្លែងលក់រាយ សាលប្រជុំ និងកន្លែងពិពណ៌។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់ឆ្លាតវៃ មានសហគ្រាសអាជីវកម្មចំនួន១០,០០០ ដែលមានប្រជាជនចំនួន ១៩០,០០០នាក់ជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា គម្រោងទីក្រុងឆ្លាតវៃនេះមិនត្រូវបានបញ្ចេញឈ្មោះ នឹងទីតាំងនៅណានោះទេ។

គម្រោងនេះត្រូវរាយការណ៍ថា នឹងរួមបញ្ចូលប្រព័ន្ធលេខសម្គាល់ ដែលគាំទ្រដោ​យបច្ចេកវិទ្យា blockchain ដែលផ្តល់លិខិតឆ្លងដែនឌីជីថលសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទ Limestone ។ ដើម្បីចូលប្រើបច្ចេកវិទ្យានេះ អ្នកប្រើត្រូវឆ្លងកាត់ដំណើរការពិនិត្យប្រវិត្តច្បាស់លាស់។ ពួកគេនឹងទទួលបានលិខិតឆ្លងដែន ដែលនឹងអាចចូលទៅកាន់អគារផ្សេងៗផងដែរ។

ការប្រើប្រាស់បច្ចេកវិទ្យា blockchain គឺដើម្បីធានាការផ្ទេរទិន្នន័យ និងជៀសវាងអន្តរការីភាគីទីបី ក្នុងការផ្តល់សេវាកម្មដោយផ្ទាល់ដល់អតិថិជន។

លើសពីនេះទៀត បេសកកម្មបញ្ចូលគ្នានៃគម្រោងបង្ហាញ ពីការប្រើប្រាស់ប្រវត្តិទូទាត់អេឡិចត្រូនិច និងព័ត៌មានអំពីរបៀបរស់នៅជំនួសឱ្យពិន្ទុឥណទាន។

គម្រោងនេះនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២២ ហើយនឹងមានបច្ចេកវិទ្យាទំនើបៗសម្រាប់ម្ចាស់យីហោលក់រាយ ក្រុមហ៊ុនវិភាគទិន្នន័យ និងស្ថាប័នហិរញ្ញវត្ថុ ដែលជាដៃគូនាពេលអនាគត។

ក្រុមហ៊ុន Limestone Network ត្រូវបានបង្កើតឡើងដោយលោក Eddie Lee ហើយត្រូវបានគាំទ្រដោយ Tribe Accelerator ដែលជាកម្មវិធីរបស់សហគ្រាសសឹង្ហបូរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here