គំរោង​វិនិយោគ​ផ្នែក​បដិសណ្ឋារកិច្ច​ជាច្រើន​កំពុង​បាញ់​ឆ្ពោះទៅកាន់់​ខេត្តកំពត

ដោយ ឧ​ត្ត​ម

កំ​ពតៈ មន្ត្រីជាន់ខ្ពស់​ផ្នែក​ទេសចរណ៍​ខេត្តកំពត​បាន​អះអាងថា គម្រោង​សាងសង់​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ល​ឡូង និង​រមណីយដ្ឋាន​ជាច្រើន​បាន និង​កំពុង​កើតមាន​នៅក្នុង​ខេត្តកំពត​ជាច្រើន​ទីតាំង ដើម្បី​ឆ្លើយ​ត​តប​ទៅនឹង​សេ​ក្តី ត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​នឹង​កំពុងមាន​ការចាប់អារម្មណ៍។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុល​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ង​ឌៃ​ទី១ សីហា​កន្លងមក​ថា នាពេល​ប​ច្ចុ​ច្ប​ប្ន​នេះ មាន​គម្រោង​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន​បាន ន​iង​កំពុង​កើតមាន​ជា​ហូរហែ​នៅក្នុង​ខេត្តកំពត ជាពិសេស​គម្រោង​រមណី​យ​ដ្ឋា​ន សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅតាម​ដងព្រែក​នានារ​បស់​ខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា  “នៅពេល​ដែលមាន​គម្រោង​វិនិយោគ ផ្នែក​បដិសណ្ឋារកិច្ច​ច្រើន​នៅក្នុង​ខេត្ត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​នៃ​ភាពល្អប្រសើរ និង​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា នៅក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ធានាបាន​នូវ​គុណភាព​ខ្ពស់។ លោក​បញ្ជាក់ថា “ធម្មតា​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ការប្រកួតប្រជែង​សាងសង់​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ច្រើន​បែបនេះ នៅក្នុង​ខេត្ត វា​នឹង​ធានា​នូវ​គុណភាព និង​ស្តង់ដារ​អន្តរជាតិ” ។

បច្ចុប្បន្ននេះ​កម្ពុជា មិនមែន​មានការ​ប្រកួត​ប្រជែង តែ​នៅក្នុង​ស្រុក​នៅទេ គឺ​កម្ពុជា បាន​នឹង​កំពុង​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ។

លោក​សយ ស៊ី​ណុល បញ្ជាក់ទៀតថា “ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ទាមទា​ឱ្យមាន​គុណភាព និង​ស្តងដារ​ចាំបាច់​បំផុត ដូច្នេះ នៅពេល​មានការ​ប្រកួតប្រជែង​កាន់តែច្រើន​វា​កាត់​តែ​ល្អ ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ និង​ជាតិ​អន្តរជាតិ” ។

អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ  R Investment Group លោក​ឧកញ៉ា តេង រិទ្ធី  បានឱ្យដឹងថា ខេត្តកំពត​បាន​ទាក់ទាញ គម្រោង​បណ្តាក់ទុន​វិនិយោគ​ជាច្រើន​លាន​ដុល្លារ ទៅលើ​ការសាងសង់​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅក្នុង​ទឹកដី​នៃ​ខេត្ត ដ៏​ទាក់ទាញ​ផ្នែក​ទេសចរណ៍​មួយ​នេះ ។

លោក​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុងអភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី បានបញ្ជាក់​សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ គឺ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង ៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ។

យោងតាម​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​កំពត រដ្ឋាភិបាល​កម្ពុជា កំពុង​សំដៅ​រៀបចំ និង​អភិវឌ្ឍ ក្រុង​កំពត​ជា​ក្រុង​គុជ​បៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ​ម៍ និង​ពាណិជ្ជកម្ម តាមរយៈ​ការអភិវឌ្ឍន៍​ជាទី​ក្រុង រមណីយដ្ឋាន​គុជ​ទេសចរណ៍​ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ​ម៍ ដែល​ស្អាត​បំផុត​លើ​សកលលោក។

តាមរយៈ​ចក្ខុវិស័យ​នគររូបនីយកម្ម​នេះ ទីក្រុង​កំពត​នឹង​អភិវឌ្ឍ​ទៅជា មជ្ឈមណ្ឌល​កែច្នៃ​ផ​លិ​ផល កសិកម្ម ឧស្សាហកម្ម ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កសិកម្ម និង​ចែកចាយ​ទំនិញ និង​ជាទី​ក្រុង​ទំនើប​ដែលមាន​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ សេវាកម្ម​ទីក្រុង និង​គុណភាព​បរិស្ថាន​រស់នៅ​ប្រសើរ។

ក្រៅពី​ដំណាំ​កសិកម្ម​សក្តានុពល ម្រេច និង​ធុ​រេ​ន និង​វិស័យ​ទេសចរណ៍ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រថភ្លើង និង​ការតភ្ជាប់​កំពង​ផែ​សមុទ្រ គឺជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ទីក្រុង​កំពត និង​ខេត្តកំពត​ទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here