ក្រុមហ៊ុនធំៗមកពី​ប្រទេស​ចំនួន៥ បានជ្រើសរើស​កម្ពុជា​ជា​ទិសដៅ​វិនិយោគ​របស់ខ្លួន

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនធំៗពី​ប្រទេស​ចំនួន៥បានប្រកាសថា កម្ពុជា​ជា​ទិសដៅ​វិនិយោគ​របស់ខ្លួន​កាលពី​ខែកក្កដា ឆ្នាំ២០២០  ខណៈ​ប្រទេស​ទាំងនេះ​ចាត់ទុក​ម្ពុ​ជា ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ នៅក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនធំៗទាំងនោះ​មានដូចជា៖

ទី១. ក្រុមហ៊ុន BEST Inc., ផ្តល់​ដំណោះស្រាយ​ខ្សែសង្វាក់​ផ្គត់ផ្គង់ ឆ្លាត​វៃ​ឈានមុខ​គេ និង​ជា​អ្នកផ្តល់​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​នៅ​ប្រទេស​ចិន នៅថ្ងៃនេះ​បានប្រកាស​ពង្រីក​បន្ថែម​ទៀត​របស់ខ្លួន​ទៅកាន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបើក​ដំណើរការ​សេវាកម្ម ដឹកជញ្ជូន​រហ័ស​រប​ស់​ក្រុមហ៊ុន នឹងធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី បន្ទាប់ពី​ប្រទេស​ថៃ និង​វៀតណាម​កាលពី​ឆ្នាំមុន និង​ជាការ​បោះជំហាន​ទៅមុខ​ដ៏​សំខាន់​មួយទៀត នៅក្នុង​មហិច្ឆតា​របស់​ក្រុមហ៊ុន ក្នុង​ការកសាង​បណ្តាញ​ភ័ស្តុភារ​ដឹកជញ្ជូន ប្រកបដោយ​ប្រសិទ្ធភាព ជាមួយនឹង​ការ​គ្របដណ្តប់​យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ទី២. ក្រុមហ៊ុន​ផលិត​ម៉ូតូ Royal Enfield ដែលមាន​មូលដ្ឋាន​នៅ​ឥណ្ឌា ថ្មីៗនេះ​បាន​ពង្រីក​ទីតាំង​របស់ខ្លួន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយនឹង​ការប្រកាស​ឈាន​ចូលមក​ទីផ្សារ​កម្ពុជា។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ហេ​ទំព័រ Hindusantimes របស់​ឥណ្ឌា​នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ក្រុមហ៊ុន​នេះ​នឹង​លក់​ម៉ូតូ​នៅ​កម្ពុជា ដែល​នឹងត្រូវ​ផលិត​នៅ​រោងចក្រ​នៅ​ថៃ។

ទី៣. ក្រុមហ៊ុន​ចំណីអាហារ​របស់​កូរ៉េខាងត្បូង បាននិងកំពុង​ពង្រីក​អាជីវកម្ម​ខ្លួន​នៅក្រៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខណៈ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ១៩ បង្ក​ផលប៉ះពាល់​ដល់​អាជីវកម្ម​ជាច្រើន​លើ​សកលលោក។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Korea Herald របស់​កូរ៉េ​ខាង​នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា នៅ​តំបន់​អាស៊ី ក្រុមហ៊ុន​បាន​បង្កើត​ការបណ្តាក់ទុន​រួមគ្នា​កាលពី​ឆ្នាំមុន ជាមួយ​ក្រុមហ៊ុន Huot Sroeng Group ក្នុងការ​ចូលមក​ប្រទេស​កម្ពុជា។

កម្ពុជា​បានក្លាយ​ជា​ប្រទេស​ទី៣ នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​វៀតណាម និង​សឹង្ហ​បូរី ដែល​ក្រុមហ៊ុន​បាន​ចូល​វិនិយោគ​មុន​នៅ​តំបន់​នេះ។

ទី៤. ក្រុមហ៊ុន BCPG Public Co ជា​សហគ្រាស​ថាមពល​កកើត​ឡើងវិញ ឈានមុខ​គេ​របស់​ប្រទេស​ថៃ​បានឱ្យដឹងថា ខ្លួន​កំពុង​ត្រៀម​ចូលក្នុង​អាជីវកម្ម​ថ្មី នៃ​ប្រព័ន្ធ DCS សម្រាប់​អគារ​នៅក្នុង​ទីក្រុង ដែល​កំពុង​រីកចម្រើន​ថ្មី​របស់​ប្រទេស​ខ្លួន ហើយ​គ្រោង​នឹង​ឈានចូល​ជើង​ក្នុងប្រទេស​កម្ពុជា។

ទី៥. ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ដ៏​ធំ​របស់​អាមេរិក Hilton ដែល​បម្រើ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ដ៏​ល្បីឈ្មោះ​មួយ​នៅលើ​ពិភពលោក បានប្រកាស​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គ្រប់គ្រង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ​ក្រុមហ៊ុន GFC Company Limited ដើម្បី​ដំណើរការ​សណ្ឋាគារ​ថ្មី នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ។

តាម​ការចុះផ្សាយ​គេហទំព័រ Hospitalitynet នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា គម្រោង​សណ្ឋាគារ​នេះ ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន ស្ថិតក្នុង​ផែនការ ដោយ​ការដាក់​ឈ្មោះ​ពាណិជ្ជកម្ម Hilton Phnom Penh គ្រោង​ដំណើរការ​នៅ​ឆ្នាំ ២០២២ ដែលមាន២៨០បន្ទប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here