លោកជំទាវជា សិរីៈ ប្រព័ន្ធបាគងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្ទេប្រាក់

ដោយៈ ម៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការបើកគណនីបាគងមានភាពងាយស្រួល ហើយផ្តល់ភាពអំណោយដល់អ្នកប្រើប្រាស់ ដោយការផ្ទេរប្រាក់ពីបាគងមិនគិតថ្លៃសេវា ហើយមិនបាច់ប្រើលេខគណនីទៀតផង។

លោកជំទាវជា សិរីឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះថា ទិញទំនេញម្តងៗ អ្នកលក់គេសួររកតែABA។ ឧទាហរណ៍ ខ្ញុំអត់មានABA ទេ ហើយមានតែបាគង អញ្ចឹងមានតែផ្ទេរតាមប្រព័ន្ធបាគងឲ្យគាត់។ គ្រាន់តែទាមទារដំណាក់កាលច្រើនបន្តិច និងត្រូវរកលេខគណនីABA អ្នកលក់ ដែលខុសពីលេខទូរសព្ទរបស់គាត់។ ឯអ្នកលក់វិញ ទក់ទងតាមតែលេខទូរសព្ទ ដល់ពេលផ្ទេរ លេខaccount ផ្សេង ហើយឈ្មោះមិនស្គាល់ទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបានលើកទៀតថា ដូច្នេះហើយ ស្នើសុំអ្នកលក់online បើកគណនីបាគង១ ទៅគ្រាន់ឲ្យអ្នកដែលមិនមានABA ងាយផ្ទេរលុយឲ្យ។ ផ្ទេរប្រាក់ពីបាគង ទៅបាគងមិនអត់សាហ៊ុយអីទេ ហើយក៏មិនបាច់ ប្រើលេខគណនីអីដែរ។ ប្រើតែលេខទូរសព្ទជាការស្រេច។ ងាយស្រួល សំគាល់ថាអ្នកទិញណា បានផ្ទេលុយឲ្យខ្លះ ដោយគ្រាន់តែសំគាល់លេខទូរសព្ទដែលបានទាក់ទងគ្នា។

លោកជំទាវបានឱ្យដឹងទៀតថា ទទួលប្រាក់ក្នុងបាគងហើយ អ្នកលក់ចង់ដាក់លុយចូលគណនីខ្លួន នៅធនាគារណាក៏បានដែរ មានជាង២០ដើម្បីជ្រើសរើស។ ហើយអត់មានអស់លុយថ្លៃផ្ទេរទេ។

លោកជំទាវបានបន្តទៀតថា “ការបើកគណនីបាគងងាយណាស់ ដោយគ្រាន់តែចូល download app ហើយ រួចចុះឈ្មោះតាមការណែនាំក្នុងនោះទៅ អាចធ្វើប្រតិបត្តការបានភ្លាម”។

បើចង់ផ្ទេរលុយពីគណនីធនាគារ ចូលគណនីបាគង គ្រាន់តែចូលapp ធនាគារ របស់លោកអ្នក ហើយចុចផ្ទេរទៅបាគង។ រួចហើយពីបាគងទៅបាគង អាចធ្វើបានយ៉ាងងាយស្រួលដោយឥតគិតថ្លៃ។ ដល់ចុងថ្ងៃរួចរាល់ហើយ អាចផ្ទេរពីបាគង ចូលគណនីសន្សំរបស់លោកអ្នកជាមួយធនាគារជាង២០ ដែលជាសមាជិកបាគង ដោយឥតគិតថ្លៃ។

ប្រព័ន្ធបាគងគឺជាកម្មវិធីទូទាត់តាមរយៈទូរស័ព្ទដៃ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យផ្ទេរប្រាក់ ក្នុងស្រុកដោយមិនគិតកម្រៃសេវា បង់ថ្លៃសេវា និងទូទាត់ដោយការសេ្កនQRកូដ បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here