តើ​ប្រព័ន្ធ​ជួញដូរ​ចល័ត​មានន័យ​ដូចម្តេច?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS) គឺជា​ប្រព័ន្ធ​ថ្មី​មួយ​ដែល​ទើបតែ​បង្កើតឡើង​ដោយ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា។ តាមរយៈ​ប្រព័ន្ធ​នេះ វិនិយោគិន​អាច​ជួញដូរ​ភាគហ៊ុន​បាន​ឆាប់រហ័ស ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល។

MTS បាន​ភ្ជាប់​មក​នូវ​មុខងារ​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាចដាក់​បញ្ជា​ដោយ​ខ្លួនឯង​ពី​គ្រប់​ទីកន្លែង ពិនិត្យមើល​ទិន្នន័យទីផ្សារ​បច្ចុប្បន្ន និង​កន្លងមក រួម​ជាមួយនឹង​ទិន្នន័យ​នៃ​គណនី​ជួញដូរ​របស់ខ្លួន តាមរយៈ smartphones ឬ tablets ដែល​ត​ភ្ជាប់​នឹង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​វិនិយោគិន​អាចធ្វើ​អ្វី​បាន​ខ្លះ​ជាមួយ MTS?

១. ការដាក់​បញ្ជា​ទិញ/លក់

២. ការកែប្រែ និង​លុបចោល​បញ្ជា

៣. ការពិនិត្យ​មើល​បញ្ជា និង​កំណត់ត្រា​នៃ​ការជួញដូរ​កន្លងមក

៤. ការ​ពិនិត្យមើល​សមតុល្យ​ក្នុង​គណនី​ជួញដូរ

៥. ការពិនិត្យ​មើល​ភាព​ចំណេញ/ខាត នៃ​មូល​ប​ត្រ​កាន់កាប់​បច្ចុប្បន្ន និង​ប្រតិបត្តិការ​កន្លងមក។

៦. ការតាមដាន​ស្ថានភាព​ទីផ្សារ

៧. ការស្វែងរក​ព័ត៌មាន និង​សេចក្តីជូនដំណឹងផ្សេងៗដែល​ពាក់ព័ន្ធ

៨. ការស្នើ​ដក​ប្រាក់

បញ្ជាក់: មុខងារ​ស្នើ​រដាក់​ប្រាក់ (Cash Deposit) នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នាពេលឆាប់ៗខាងមុខ។ មុខងារ​ថ្មី​នេះ នឹង​សម្រួល​ដល់​វិនិយោគិន ក្នុង​ការដាក់​ប្រាក់​ចូលក្នុង​គណនី​ជួញដូរ​របស់ខ្លួន ដោយ​មិនចាំបាច់​ទៅ​ធនាគារ។ ដើម្បី​អាច​ប្រើប្រាស់​មុខងារ​នេះ​បាន វិនិយោគិន​ត្រូវ​ស្នើសុំ​ការ​ដំណើរការ​ជាមុន ដោយ​បញ្ចូល​លេខ​គណនី​របស់​ខ្លួន ដែល​មាននៅ​ភ្នាក់ងារ ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ ដែល​ក្រុមហ៊ុន​មូល​ប​ត្រ (Broker) របស់​វិនិយោគិន​ប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here