ដីដុះអាហារដ្ឋានចាប់បើកដំណើរការឡើងវិញ ជាមួយរសជាតិអាហារសុខភាព និងប្រើប្រាស់ផលិតផលធម្មជាតិ

ដោយៈសុខហេង
តាខ្មៅៈ ក្រោយពីស្ថានភាពនៃជម្ងឺកូវីត១៩បានថមថយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានចាប់ផ្តើមបើកដំណើរការឡើងវិញហើយ ដោយទទួលភ្ញៀវចាប់ពីម៉ោង6:30នាទីព្រឹក ដល់ម៉ោង3:30រសៀល ជាមួយរសជាតិអាហារសុខភាព និងប្រើប្រាស់ផលិតផលសរីរាង្គ គ្មានជាតិគីមី។

ម្ចាស់អាហារដ្ឋានដីដុះ អ្នកស្រី មុន ម៉ូលីយ៉ាន បានមានប្រសាសន៍អោយដឹងកាលពីព្រឹកថ្ងៃទី១៧ ឧសភាកន្លងមកថា ការបើកដំណើរការឡើងវិញ នូវដីដុះអាហារដ្ឋាននេះក្រោយកូវីតបានថមថយចុះជាងមុនច្រើន ម្យ៉ាងអ្នកស្រីក៏បានរៀបចំការស្កេនកំដៅ និងបាញ់អាកុល នៅមុខហាងមុនភ្ញៀវចូលពិសារអាហារព្រឹក និងថ្ងៃត្រង់ ស្របទៅតាមវិធាន៣ការពារ និង៣កុំរបស់រដ្ឋាភិបាលកម្ពុជា។

ដីដុះអាហារដ្ឋានមានទីតាំងស្ថិតនៅភូមិតាខ្មៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ពោលគឺនៅទល់មុខនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងមន្ទីរជំនាញជាច្រើនទៀត។

អ្នកស្រីបន្តថា ការបើកដំណើរឡើងវិញនៅថ្ងៃដំបូង អាហារដ្ឋាននេះទទួលបានភ្ញៀវចូលគួរសម ដោយសារមានមុខម្ហូបពិសេសៗជាច្រើនរួមមាន៖ បាយមាន់, គុយទាវខគោ, ខគោនំប័ង, អាហារសម្រន់ និងបាយសម្លរដែលមានសម្លរដូចជា៖ ឆាបន្លែគ្រប់មុខ, សម្លរម្ជួរយួន, ពងទាត្រីប្រម៉ា,ឆាមាន់ចេកខ្ចី,និងសម្លរខ្មែរជាច្រើនមុខទៀត។ ក្រៅពីបាយ គុយទាវ នៅមានអាហារជាច្រើនមុខដូចជា៖ ស៊ីវម៉ាយ, ហាកាវ, គាវស្នូលស្ពៃក្តោប, នំប៉ាវសាអ៊ីវ, នំប៉ាវអត់ស្នូល, ស៊ីម៉ាយកោប្រាយ, នំប៉ាវរូបជ្រូកស្នូលពងមាន់, នំប៉ាវមានស្នូលពងទាប្រៃ,នំប៉ាវរូបឃ្មុំស្នូលពងមាន់, នំប៉ាវស្នូលឃ្វីនស្នូលឈូក។

ក្រៅពីបាយ អាហារសម្រន់ ដីដុះអាហារដ្ឋានក៏មានលក់ភេសជ្ជៈធម្មជាតិ៦មុខចម្រាញ់ដោយម្ចាស់ហាងផ្ទាល់ មានដូចជា៖ ទឹកល្ពៅ, ទឹកការ៉ុត, ទឹកម្ពូរព្រឹក, ទឹកពោត, ទឹកសណ្តែកស,ទឹកសណ្តែកខៀវ ដែលមានតម្លៃសមរម្យ និងជំនួយដល់សុខភាពបានយ៉ាងល្អ។

ដីដុះអាហារដ្ឋានមានបីជាន់ ជាន់ខាងក្រោម និងឡាវតឿ កន្លែងសម្រាប់ភ្ញៀវពិសារអាហារ ដោយនៅជាន់ទី១ មានបន្ទប់ប្រជុំVIP៥បន្ទប់ ដែលអាចប្រជុំលក្ខណៈជាក្រុមបាន ដោយបំពាក់ជូនឧបករណ៍បំបងសម្លេង និងអាចមើលទេសភាពពីលើបានយ៉ាងស្អាត, និងជាន់ទី២ និងទី៣ មានបន្ទប់ប្រជុំធំទូលាយ អាចជួបប្រជុំគ្នាបាន១០០នាក់។ វាកាន់តែងាយស្រួល សម្រាប់អ្នកមុខអ្នកការដែលត្រូវការកន្លែងប្រជុំ ហើយមានអាហារ និងភសេជ្ជៈនៅកន្លែងតែមួយ ដែលអាចនិយាយបានថាចំណេញពេលវេលាបានច្រើន។

ដីដុះអាហារដ្ឋានយើងខ្ញុំក៏មានលក់ផងដែរនូវ អាហារបំប៉នសុខភាព និងអាហារបំប៉នស្បែកសក់បានយ៉ាងមានប្រសិទ្ធភាពដែលមាន ដូចជា ថ្នាំដុះធ្មេញ, ថ្នាំជួយបណ្តុះសក់, តែស្រូវសាឡី, ថ្នាំបំបាត់សក់ស្កូវ, ខូឡូជែនជំនួយក្រពះពោះវៀន។
សម្រាប់លោក-អ្នក ដែលមិនទាន់បានភ្លក់ស្នាដៃក៏ដូចជាមិនទាន់បានស្គាល់ដីដុះអាហារដ្ឋានសូមអញ្ជើញមកភ្លក់រសជាតិថ្មី ជាមួយនិងសេវាកម្មរហ័សទាន់ចិត្ត ។ ដីដុះអាហារដ្ឋានមានទីតាំងស្ថិតនៅភូមិតាខ្មៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឬអាចទំនាក់ទំនងតាមលេខ 087 841 841 / 011434383 ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here