លោកស្រី Melinda Gates ទទួលបានទ្រព្យសម្បត្តិសរុបជាង៣ពាន់លានដុល្លារចាប់តាំងពីលែងលះពីស្វាមី Bill Gates

ដោយ:សុខុម

អាមេរិក: ក្រុមហ៊ុនវិនិយោគ Cascade Investment ដែលបង្កើតឡើងដោយកំពូលមហាសេដ្ឋី Bill Gates បានផ្ទេរភាគហ៊ុនក្នុងក្រុមហ៊ុន Deere & Co. ឱ្យទៅលោកស្រី Melinda Gates ដោយធ្វើឱ្យទ្រព្យសម្បត្តិសរុបដែលលោកស្រីទទួលបានចាប់តាំងពីប្ដីប្រពន្ធទាំង២ប្រកាសលែងលះនៅខែនេះ កើនឡើងដល់ជាង៣ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៥ ឧសភា។

យោងតាមឯកសារបង្ហាញថា ក្រុមហ៊ុនវិនិយោគនេះបានផ្ទេរភាគហ៊ុនប្រមាណ២,២៥លានហ៊ុនដែលមានតម្លៃប្រហែល៨៥១លានដុល្លារ។ ការផ្ទេរនេះធ្វើឡើងក្រោយមានការទម្លាយព័ត៌មានស្រដៀងគ្នាទាក់ទិនក្រុមហ៊ុនម៉ិកស៊ិក Coca-Cola Femsa និង Grupo Televisa ព្រមទាំងភាគហ៊ុនប្រមាណ១,៨ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Canadian National Railway Co និងក្រុមហ៊ុន AutoNation Inc។

ការលែងលះគ្នានេះធ្វើឱ្យមានការផ្ទេរទ្រព្យសម្បត្តិក្នុងទំហំច្រើនសន្ធឹកសន្ធាប់ដ៏កម្របានឃើញ។ ក្រុមហ៊ុន Cascade ដែលគ្រប់គ្រងដោយលោក Michael Larson មានភាគហ៊ុនជាច្រើនប្រភេទ ហើយក្រុមហ៊ុននេះគ្រប់គ្រងភាគហ៊ុនមូលបត្រ៥២ពាន់លានដុល្លារ។ ប្តីប្រពន្ធទាំង២នេះក៏ស្ថិតក្នុងចំណោមអ្នកដែលមានដីធ្លីច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលែងលះរបស់ប្ដីប្រពន្ធទាំង២ធ្វើឡើង បន្ទាប់ពីលោក Jeff Bezos ដែលពេលនេះជាកំពូលមហាសេដ្ឋីលេខ៤របស់ពិភពលោក និងភរិយា MacKenzie Scott បានប្រកាសលែងលះក្នុងឆ្នាំ២០១៩ ហើយនៅក្នុងការលែងលះនោះ លោកស្រី MacKenzie Scott ទទួលបាន១ភាគ៤នៃភាគហ៊ុន១៦%ដែលលោក Jeff Bezos មាននៅក្នុងក្រុមហ៊ុន Amazon។

យោងតាមសន្ទស្សន៍ដាក់ចំណាត់ថ្នាក់កំពូលមហាសេដ្ឋីពិភពលោក Bloomberg Billionaires Index បង្ហាញថា ទ្រព្យសម្បត្តិរបស់ប្ដីប្រពន្ធលោក Bill Gates មានសរុបរហូតដល់ទៅប្រមាណ១៤៥ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here