ក្រុមហ៊ុនហិរញ្ញវត្ថុយក្សជប៉ុន SoftBank ប្រកាសប្រាក់ចំណេញ៣៧ពាន់លានដុល្លារពីមូលនិធិវិនិយោគ Vision Fund

សុខុម

ជប៉ុន: ក្រុមហ៊ុនហិរញ្ញវត្ថុយក្សជប៉ុន SoftBank Group Corp នៅថ្ងៃពុធ ទី១២ ឧសភា នេះបានបញ្ចេញរបាយការណ៍ប្រាក់ចំណេញ៤,០២៧ទ្រីលានយ៉េន (៣៦,៩៩ពាន់លានដុល្លារអាមេរិក) ទទួលបានពីមូលនិធិវិនិយោគ និងទទួលផលចំណេញមកវិញមានឈ្មោះថា វីសិនហ្វាន់ (Vision Fund) ដែលជាបុត្រសម្ព័ន្ធមួយរបស់ខ្លួននៅត្រីមាសទី៤ ចុងឆ្នាំ២០២០។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ការបញ្ចេញរបាយការណ៍ប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងបន្ទាប់ពីបានចំណេញពីការវិនិយោគលើក្រុមហ៊ុន E-Commerce របស់កូរ៉េខាងត្បូង ដែលមានឈ្មោះថា Coupang ក្រោយពីទទួលរងការខាតបង់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន SoftBank Group ទទួលបាន៤,៩ទ្រីលានយ៉េន (៤៥,៨៨ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំសារពើពន្ធបញ្ចប់ត្រឹមខែមីនា ដើមឆ្នាំ២០២១ បើធៀបនឹងការខាតបង់៩៦២ពាន់លានយ៉េន (៨,៨៤ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំសារពើពន្ធមុននេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សុទិដ្ឋនិយមនៅក្នុងទីផ្សារចំពោះភាគហ៊ុនបច្ចេកវិទ្យា បានជួយជំរុញការចុះបញ្ជីសាធារណៈនូវក្រុមហ៊ុន Coupang ដែលមានក្រុមហ៊ុនហិរញ្ញវត្ថុ SoftBank នៅពីក្រោយខ្នង និងវេទិកាជួញដូររថយន្តមួយទឹក Auto1 Group ហើយធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនហៅតាក់ស៊ីតាមទូរស័ព្ទដៃ Uber ហក់ឡើងអំឡុងត្រីមាសទី៤។

មូលនិធិ Vision Fund ទី១ មានតម្លៃសរុប១០០ពាន់លានដុល្លារ ហើយមូលនិធិ Vision Fund ទី២ មានតម្លៃសរុប១៥៤ពាន់លានដុល្លារត្រឹមដំណាច់ខែមីនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here