លក្ខណសម្បត្តិ  និង​អត្ថប្រយោជន៍​អ្វីខ្លះ​ដែល​ទាញយក​ពី​មូលដ្ឋាន​ចំណេះដឹង​សេដ្ឋកិច្ច

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ  មុននឹង​សម្រេចចិត្ត​សិក្សា​ជំនាញ​សេដ្ឋកិច្ច​នេះ សិស្ស​និស្សិត​ខ្លួនឯង ត្រូវតែ​ស្រឡាញ់​ចូលចិត្ត និង​ទាមទារ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​លំ​ហាត់​ករណី​សិក្សា​របស់​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសិក្សា​ជំនាញ​នេះ​នៅ​មហាវិទ្យាល័យ​ភាគច្រើន ជា​លក្ខណ​ទ្រឹស្តី​ច្រើនជាង​ការអនុវត្ត។ បន្ថែម​ពីនេះ សិស្ស​និស្សិត​ត្រូវមាន​ចំណេះដឹង​គ្រឹះ​ផ្នែក​គណិតវិទ្យា ភាសា​អង់គ្លេស​និង​ចំណេះដឹង​ផ្នែក​កុំព្យូទ័រខ្លះៗផងដែរ។

នៅក្នុង​ការសិក្សា​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មានមុខ​វិជ្ជាផ្សេងៗគ្នា​ទៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សានីមួយ។ ឆ្លង់កាត់​តាម​ការបង្រៀន​ជំនាញ​សេដ្ឋកិច្ច នៅតាម​មហាវិទ្យាល័យ​នានា លោក​សាស្ត្រាចារ្យ​វ័យ៣៣ឆ្នាំ ឡា ដា​បាន​ឲ្យ​ដឹងថា មានមុខ​វិជ្ជាសំខាន់ៗមួយចំនួន ដែល​សិស្ស​និស្សិត​ត្រូវ​សិក្សា​ក្នុង​ជំនាញ​សេដ្ឋកិច្ច​នេះ រួមមាន មុខវិជ្ជា​សេដ្ឋកិច្ច, មីក្រូសេដ្ឋកិច្ច, ម៉ាក្រូសេដ្ឋកិច្ច, ម៉ាឃីតធីង, គណនេយ្យ, ហិរញ្ញវត្ថុ, ធនាគារ, ស្ថិតិ, ការ​អិ​វឌ្ឍន៍​សេដ្ឋកិច្ច​និង​មុខវិជ្ជា​ពាណិជ្ជកម្ម​អន្តរជាតិ។ល។

លោក​សាស្ត្រាចារ្យ ឡា ដា សង្កេតឃើញថា សកល​វិទ្យាល័យ​នៅ​កម្ពុជា​មួយចំនួន​មាន​កម្មវិធីសិក្សា​ផ្សេងគ្នា ដូចជា ការបង្រៀន​ជំនាញ​សេដ្ឋកិច្ច​ដោយ​ផ្តោតទៅលើ អាជីវកម្ម, ផ្តោតលើ​ការបង្កើត​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋ និង​ផ្តោតលើ​សេដ្ឋកិច្ច​សហគមន៍​ឬ​កសិកម្ម​ជាដើម។

អត្ថប្រយោជន៍ និង​ឱកាស​ការងារ​សម្រាប់​សិស្ស​និស្សិត​សិក្សា​ជំនាញ​សេដ្ឋកិច្ច

ក្រោយពី​បញ្ចប់​ការសិក្សា​មុខជំនាញ “វិទ្យាសាស្ត្រ​សេដ្ឋកិច្ច” និស្សិត​អាចមាន​សម ត្ថ​ភាព​ធ្វើ​ការងារ​នៅតាម​បណ្តា​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា ទាក់ទង​នឹង​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​វិនិយោគ ដូចជា អ្នកសេដ្ឋកិច្ច អ្នកវិភាគ​ហិរញ្ញវត្ថុ អ្នកវិភាគ​ស្រាវជ្រាវ​ទីផ្សារ ភ្នាក់ងារ​លក់​មូល​ប​ត្រ អ្នក​ស្ថិតិ អ្នកវិភាគ​ឥណទាន និង​សាស្ត្រ​ចា​រ្យ​បង្រៀន​នៅតាម​វិទ្យាល័យ និង​មហាវិទ្យាល័យ។ល។

ការបង្រៀន​និស្សិត​មហាវិទ្យាល័យ​ជិត១០ឆ្នាំ​កន្លងមកនេះ លោក​សាស្ត្រ​ចា​រ្យ​ជំនាញ​សេដ្ឋកិច្ច ឡា ដា បាន​សម្គាល់​ឃើញថា បច្ចុប្បន្ន និស្សិត​ភាគច្រើន​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច គឺ​ទៅធ្វើ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ នៅតាម​ស្ថាប័នឯកជន ពីព្រោះ​ទីផ្សារការងារ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​នៅមានកម្រិត​តិចតួច​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here