ចំណេះដឹង! វិធីសាស្ត្រ​ទាំងនេះ​អាចជួយ​ធ្វើឱ្យ​អាជីវកម្ម​ខ្នាតតូច​របស់​អ្នក​ចូលក្នុង​ទីផ្សារ​ប្រកួតប្រជែង

ដោយៈ សាវុធ

ភ្នំពេញៈ អាជីវកម្ម​ខ្នាតតូច​ទាំងអស់ ចាប់ផ្តើម​ដោយ​ស្រដៀង​គ្នា ជាមួយនឹង​តម្រូវការនៃ​ការបង្កើន​ចរាចរណ៍​វេ​ប​សាយ ដើម្បី​ទាក់ទាញ​អតិថិជន​អោយ​កាន់តែច្រើន។

ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​បង្កើន​ចំនួន​អតិថិជន​ទាំង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត និង​ដោយផ្ទាល់​អ្នក​ចាំបាច់​ត្រូវការ​អភិវឌ្ឍ ប្រ៊េ​ន និង​វេទិកា​របស់​អ្នក​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន ក្នុងការ​ស្វែងរក​អាជីវកម្ម​របស់​អ្នក និង​ចង់​បន្ត​ត្រឡប់មកវិញ​ម្ដងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ស្វែងរក និង​កំណត់​គោលដៅ​អតិថិជន​របស់​អ្នក

មុនពេល​ដែល​អ្នក​អាច​ប្រមូលបាន​អតិថិជន ដែល​ចាប់អារម្មណ៍​ចង់​ចូលទៅ​កាន់​វេ​ប​សាយ​ឬ​ហាង​របស់​យើង អ្នក​ត្រូវ​ស្វែងយល់​ជាមុនសិន​ថា មនុស្ស​បែបណា​ដែល​អ្នក​ចង់​ទាក់ទាញ? ហេតុអ្វី​បានជា​ពួកគេ​ជ្រើស​យក​អាជីវកម្ម របស់​អ្នក​ជាង​អ្នកដទៃ? វិធី​ល្អ​បំផុត​ដើម្បី​ធ្វើបែបនេះ គឺ​ចងក្រង​សំណួរ​សួរ​ទៅកាន់​ពួកគេ។

កត់​ត្រាទុក​ការឆ្លើយតប របស់​អតិថិជន​អ្នកនីមួយៗ ហើយ​ប្រៀបធៀប​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​រវាង​អ្វី ដែល​នាំ​ពួកគេ​ចាប់អារម្មណ៍​លើ​អាជីវកម្ម​របស់​អ្នក។ នៅពេល​ចាប់ផ្តើម អ្នក​ត្រូវ​កត់សំគាល់​ប្រជាសាស្ត្រ ដែល​គួរ​ចែករំលែក​ដូចជា – មនុស្ស​ចាស់ ក្មេង និស្សិត ជនបរទេស ។ល។ នោះ​អ្នក​អា​ចរក​វិធី ដើម្បី​អំពាវនាវ​ដោយផ្ទាល់​ទៅ​ក្រុមមនុស្ស​ទាំងនោះ។

ទី២) បង្កើត​បណ្តាញ​ឱ្យបាន​ច្រើន​សម្រាប់​ទំនាក់ទំនង

ទោះបីជា​អតិថិជន​របស់​អ្នក គ្រាន់តែ​តាមដាន​អាជីវកម្ម​របស់​អ្នក​នៅលើ Facebook ក៏ដោយ តែ​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឱ្យមាន​ផ្លូវ​បើកចំហ​ជាច្រើន​ដល់​ក្រុមហ៊ុន​របស់​អ្នក​តាម​ដែល​អាចធ្វើ​ទៅបាន។

នៅពេល​អ្នកបើក​ទូលាយ​នៃ​ទំនាក់ទំនង អ្នក​ចាំបាច់​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សារ​ដែល​អ្នកទទួលបាន។ អ្នក​គួរតែ​ឧស្សាហ៍​ពិនិត្យ​អ៊ី​ម៉ែ​ល និង​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​យ៉ាងហោចណាស់​មួយដង​ក្នុង​មួយថ្ងៃ ឬ​ប្រាកដប្រជា​ជាងនេះទៀត។ ប្រសិនបើ​អ្នក​មិនអាច​ឆ្លើយ​សំណួរ​របស់​អតិថិជន​បានភ្លាមៗ ឬ​រហ័ស អ្នក​គួរតែ​ប្រាប់​ដំណឹង​ដល់​ពួកគេ​ថា​អ្នក​កំពុង​ព្យាយាម​ឆ្លើយតប។

អតិថិជន​មាន​អារម្មណ៍​ថា ពួកគេ​សំខាន់​នៅពេល​ពួកគេ ទទួលបាន​ការឆ្លើយតប​ពី​ក្រុមហ៊ុន​ហើយ​ពួកគេ នឹង​បង្ហាញ​ភាពស្មោះត្រង់ ចំពោះ​ក្រុមហ៊ុន​ណា ដែល​ឆ្លើយតប​ឆាប់រហ័ស​ចំពោះ​តម្រូវការ​តែមួយគត់​របស់​ពួកគេ។

ទី៣) ចាក់​ដោត​អារម្មណ៍​របស់​អតិថិជន​របស់​អ្នក

វិធី​ដ៏​ល្អ​មួយ​ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍ និង​ការគោរព​ពី​អតិថិជន​របស់​អ្នក​គឺ ការទាញយក​ចំណាប់អារម្មណ៍​របស់​ពួកគេ ហើយ​ភ្ជាប់​ពួកគេ​ទៅ​ក្រុមហ៊ុន​របស់​អ្នក។

វា​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី ត​ភ្ជាប់​ទំនាក់ទំនង​ទាំងនេះ ប៉ុន្តែ​ក្រុមហ៊ុន​តូច​មួយ​អាច​ចាប់ផ្តើម​ដោយ​អំពាវនាវ ដោយ​ប្រើ​ចំណាប់អារម្មណ៍ផ្សេងៗនៅក្នុង បណ្តាញ​សង្គម​របស់ខ្លួន។ ការសរសេរ​រឿងរ៉ាវ​វិជ្ជមាន និង​រឿង​សប្បាយ​អាចមាន​អំណោយផល​ច្រើន​ទៅលើ Facebook និង Instagram ។

អ្នក​គួរតែ​ចំណាយ​ពេលខ្លះ ដើម្បី​បង្ហោះ​រឿង​ដែលឡូយៗ និង​រឿង​ដែល​ជួយ​បំផុសគំនិត​អំពី​ជំនួញ​របស់​អ្នក នោះ​បុគ្គលិក ឬ​អតិថិជន ព្រម​នឹង​អ្នកអាន​មួយចំនួន​នឹង​ចែករំលែក​បន្ត៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here