កម្ពុជាបានក្លាយទិសដៅវិនិយោគក្រៅប្រទេសធំផុតទី២របស់វៀតណាម

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងផែនការ និងវិនិយោគវៀតណាមបានឱ្យដឹងថា ក្រុមហ៊ុនវៀតណាម បានវិនិយោគទឹកប្រាក់សរុបចំនួន៥៤៥,៩លានដុល្លារអាមេរិក នៅក្នុងគម្រោងក្រៅប្រទេស ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២១នេះ កើនឡើង៧,៩ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក គឺជាទិសដៅធំបំផុតរបស់វៀតណាម ដែលបានបោះទុនវិនិយោគប្រមាណ៣០២,៣លានដុល្លារ ស្មើនឹង៥៥,៤ភាគរយ នៃការបោះទុនវិនិយោគសរុបរបស់វៀតណាម ខណៈប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ ដែលវៀតណាមបោះទុនវិនិយោ​គប្រមាណ៨៩,១លានដុល្លារ បន្ទាប់មកគឺប្រទេសបារាំង កាណាដា អាល្លឺម៉ង់ និងហូឡង់។

ជាមួយគ្នានេះ វៀតណាមមានគម្រោងថ្មីចំនួន១៨ ដែលទទួលបានវិញ្ញាបនប័ត្រវិនិយោគនៅក្រោយប្រទេស ដែលមានដើមទុនចុះបញ្ជីសរុប១៤២,៨លានដុល្លារ កើនឡើង២,៧ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៅទៀត ទុនវិនិយោគចំនួន៤០៣,២លានដុល្លារ ត្រូវបានបញ្ចូលទៅក្នុងគម្រោងចំនួន៩ ដែលមានស្រាប់នៅក្រៅប្រទេស កើនឡើង២៥.៥ដង។

ផ្នែកសំខាន់នៃលំហូរចេញមូលធន ដែលមានទំហំទឹកប្រាក់២៧០,៨លានដុល្លារត្រូវបានចាក់បញ្ចូល ទៅក្នុងគម្រោងបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដែលមានចំនួន១៩,៦ភាគរយនៃតួលេខសរុប។ ការវិនិយោគលើគម្រោងលក់ដុំ និងរាយមានទំហំទុនវិនិយោគ១៤៧,៨លានដុល្លារ។

គិតត្រឹមថ្ងៃទី២០ ខែមេសា ប្រទេសវៀតណាមមានគម្រោងវិនិយោគក្រៅប្រទេសមានសុពលភាពសរុបចំនួន១.៤១៧ ដែលមានទឹកប្រាក់សរុប២១,៨ពាន់លានដុល្លារ ដែលភាគច្រើនលើតវិស័យរ៉ែ (៣៦ ភាគរយនៃមូលធនសរុប) និងកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here