កំពង់ផែទេសចរណ៍ខេត្តកែបកំពុងបន្តសាងសង់ ប៉ុន្តែអាចបញ្ចប់យឺតជាងការគ្រោងទុក

          ដោយៈគង់ ម៉ាលីនណា

          កែបៈ កំពង់ផែទេសចរណ៍ខេត្តកែប ដែលស្ថិតនៅទល់មុខនឹងកោះទន្សាយបាននិងកំពុងដំណើរការសាងសង់ ទោះស្ថិតក្នុងវិបត្តិកូវីដ ប៉ុន្តែដំណើរការសាងសង់មិនបានពេញលេញទេ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ឧសភានេះថា តាមផែនការគំរោវងកំពង់ផែនេះ គ្រោងបញ្ចប់ការសាងសង់នៅខែសីហាខាងមុខនេះ ប៉ុន្តែដោយសារព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឲ្យគំរោងនេះមិនបញ្ចប់តាមផែនការ ព្រោះបច្ចុប្បន្នពិបាកក្នុងការដឹកជញ្ជូនកម្មករ ពិបាកដឹកជញ្ជូនសម្ភារៈសំណង់ និងការងារមួយចំនួនទៀតរងផលប៉ះពាល់។

លោកបន្តថា “នេះជាកំពង់ផែកម្រិតតំបន់ ដែលមិនអាចចូលចតកប៉ាល់ធំៗបានឡើយ ព្រោះជម្រៅទឹកក្នុងខេត្តកែបមិនលើស៨ម៉ែត្រឡើយ ហេតុនេះកំពង់ផែនេះអាចចូលចតកប៉ាល់ទេសចរណ៍ ផ្ទុកអ្នកដំណើរត្រឹម៣០០នាក់ចុះ”។លោកបន្តថា “នៅពេល​សាងសង់ចប់ និងដាក់ដំណើរការ កំពង់ផែនេះនឹងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ចង្វាក់ទេសចរណ៍ជាមួយប្រទេសក្នុងតំបន់ ដូចជាជាមួយកោះភូកុករបស់វៀតណាមជាដើម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសោម ពិសិដ្ឋបានបន្តថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងបន្តអភិវឌ្ឍន៍ដោយគំរោងធំៗរបស់រដ្ឋ នៅតែបន្តសកម្មភាពសាងសង់ បើទោះជាស្ថិតក្នុងវិបត្តិកូវីដក្តី ប៉ុន្តែខេត្តកែបមិនមានការឆ្លងក្នុងសហគមន៍នោះទេ ដោយចំនួនអ្នកឆ្លង១២ករណី សុទ្ឋតែជាករណីនាំចូល ក្នុងនោះ៤នាក់ជាករណីនាំចូលកាលពីឆ្នាំ២០២០ និង៨ករណីជាករណីនាំចូលក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

លោកបន្តថា “ភាពជោគជ័យក្នុងការប្រយុទ្ឋនឹងជំងឺកូវីដ ដោយសារយើងបានគោរពតាមគោលការណ៍ណែនាំ និងផែនការយុទ្ឋសាស្រ្តដែលបានដាក់ចេញដោយស    ម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here