សភាពាណិជ្ជកម្មអាមេរិកអំពាវនាវឱ្យចិនគោរពគោលការណ៍ស្មើភាពចំពោះ អាវជីកម្មបរទេសនៅក្នុងស្រុក

ដោយៈ ម៉ាណេត

ភ្នំពេញៈ សភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិន (AmCham China) បានឱ្យ ដឹង នៅពីថ្ងៃអង្គារនេះថា ចិនគួរតែអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការធ្វើឱ្យមានភាពស្មើគ្នា ចំពោះអាជីវកម្មបរទេសនៅចិន និងបោះបង់ចោលការគំនិត ដែលយកផលិតក្នុងស្រុកជំនួសឱ្យផលិតផលបរទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌ មាន CNA នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងរបាយការណ៍ ដែលត្រូវបានហៅ”សៀវភៅសប្រចាំឆ្នាំ” មួយសភាពាណិជ្ជកម្មអាមេរិក ដែលតំណាងឱ្យក្រុមហ៊ុនចំនួន៩០០ ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិនធ្វើការប្រាស្រ័យទាក់ទងគ្នាបន្ថែមទៀត និងធ្វើកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងសុខភាពសាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោកនេះ កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាក់ទងនឹងបញ្ហារាប់ចាប់ពីការធ្វើពាណិជ្ជកម្ម រហូតដល់ការឆ្លើយតបរបស់ចិនទៅនឹងវិបត្តិកូវីដ១៩។

លោក Greg Gilligan ប្រធានក្រុមហ៊ុន AmCham China បានមានប្រសាសន៍ថា នៅពេលដែលទំនាក់ទំនងកាន់តែ អាក្រក់ទៅៗរវាងប្រទេសទាំងពីរ ក្រុមហ៊ុនសហរដ្ឋអាមេរិកមើលឃើញថា ការអនុវត្តបទប្បញ្ញត្តិកាន់តែយ៉ាប់យ៉ឺន ដែលសន្យាថានឹងធ្វើឱ្យស្មើភាពគ្នាសម្រាប់អាជីវកម្មបរទេស ដែលជះឥទ្ធិពលដល់ការអនុម័តគម្រោងវិនិយោគ និងការចូលទីផ្សារនៅប្រទេសចិន។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពីថ្ងៃអង្គារនេះថា “យើងមានអារម្មណ៍ថា មន្ត្រីមូលដ្ឋានកំពុងកំពុងបង្កើនភាពតានតឹង នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយផ្តល់អទិភាពខ្លាំងដល់ឧស្សាហកម្មក្នុងស្រុក”។

លោកបាននិយាយថា ក្រុមហ៊ុនអាមេរិកក៏មានការព្រួយបារម្ភផងដែរ អំពីលទ្ធភាពនៃការធ្វើពហិការរបស់អតិថិជន នៅក្នុងប្រទេសចិន ហើយចាំបាច់ត្រូវធ្វើផែនការដើម្បីដោះស្រាយបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here