លោកឧកញ៉ាហួត អៀងតុងៈការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុជារឿងចាំបាច់

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ថា ការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុជារឿងចាំបាច់ និងមានសារៈសំខាន់ ដើម្បីសម្រួលការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងនាសប្តាហ៍មុនថា ការផ្តោតលើបច្ចេកវិទ្យាជារឿងសំខាន់ ហេតុនេះទើបយើងបានបង្កើន ការវិនិយោគលើបច្ចេកវិទ្យាកាន់តែចច្រើន ដើម្បីផ្តល់ជូននូវសេវាកម្មដល់អតិថិជន ឲ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងអាចទុកចិត្តបាន ពិសេសអាចឲ្យពួកគេប្រើប្រាស់សេវាកម្មរបស់់យើងបានលឿន ដោយពួកគេះអាចទូទាត់ ឬវេសាច់ប្រាក់ជាមួយធនាគារផ្សេងៗបាន តាមរយៈកម្មវិធី “បាគង”​របស់់ធនាគារជាតិនៃកម្ពុជា។

លោកបន្តថា “បច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងលឿន ហេតុនេះយើងក៏ត្រូវតែធ្វើបច្ចុប្បន្នភាពសេវាកម្មរបស់យើងជាប់ជាប្រចាំ ព្រោះគោលដៅរបស់យើងគឺផ្តល់សេវាកម្ម​បានកាន់តែលឿន ងាយស្រួលដល់អតិថិជន និងចង់ឲ្យអតិថិជនប្រើប្រាស់សេវាកម្មឥណទានរបស់យើងបានកាន់តែច្រើន”។ លោកបន្តថា “ជាមួយនឹងការទទួលបានទំនុកចិត្តពីអតិថិជន ធនាគារហត្ថាបាន និងកំពុងបង្កើនទុន២៥លានដុល្លារនៅឆ្នាំនេះ សម្រាប់សេវាកម្មឥណទានរបស់យើង បន្ទាប់ពីយើងទើបទទួលបានការអនុម័ត ពីធនាគារជាតិនៃកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងបានបន្តថា បច្ចុប្បន្នធនាគារហត្ថាមានសាខាសរុបចំនួន១៧៧នៅទូទាំងប្រទេស មានបុគ្គលិក៥៦០០នាក់ និងមានទ្រព្យសកម្មសរុបប្រមា​ណ១៥០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here