រដ្ឋមន្ត្រី​កសិក​ម្មៈ​កម្ពុជា​កំពុង​ច​ចារ​នាំ​ផ្លែឈើ​មួយចំនួនទៀត​ទៅកាន់​ទី​ផ្សារ​ប្រទេស​ចិន

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន​បានបញ្ជាក់​កាលពីពេលថ្មីៗនេះ​ថា ក្រោយពេល​កម្ពុជា និង​ចិន បាន​ចរចា​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់ កម្ពុជា​ហើយ​និង​ចិន​ក៏​គ្រោង​នឹង​ចរចា​សម្រាប់​ទីផ្សារ​នូវ “ផ្លែ​ស្រកានាគ”ទៅកាន់​ទីផ្សារ​ប្រទេសមួយ​ផងដែរ ដោយសារតែ​បច្ចុប្បន្ន​ចិន កំពុងមាន​តម្រូវការ​ខ្ពស់​លើ​ផ្លែ​ស្រកានាគ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធី​សម្ភោ​ធ​ការនាំចេញ​ថ្លែ​ស្វាយ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជា​លើកដំបូង​កាលពីពេលថ្មីៗនេះ​ថា កន្លងមក​កម្ពុជា​បានសម្រេច​ការនាំចេញ​ផ្លែឈើ ទៅកាន់​ប្រទេស​ចិន​ម្ដង​មួយមុខៗ  ហើយ​មាន​អ្នក​ឆ្ងល់​ថា ហេតុអ្វី​មិន​ព្រម​លើក​ជា​កញ្ចប់ សម្រាប់​ពិភាក្សា​ក្នុងការ​នាំចេញ​តែម្ដងទៅ ។ នេះ​គឺជា​ការចង់បាន​របស់​អគ្គ​រដ្ឋបាល​គយ​ចិន ដែល​តម្រូវឱ្យ​កម្ពុជា លើកដាក់​សំណើរ​នាំចេញ​ម្ដងមួយៗ ដើម្បីឱ្យ​ក្រុម​ជំនាញ​របស់​ភាគិន​ចិន ចុះមក​ពិនិត្យមើល​តាំងពី​ចំការ បច្ចេកទេស​ដាំ​ដុះ និង​លក្ខខណ្ឌ​តម្រូវ មុននឹង​ការ​វេច​ខ្ចប់​ទៅកាន់​ប្រទេស​ចិន។

លោក​បន្តថា ឆ្នាំ​កន្លងទៅ យើង​បានចេញ​រួចហើយ​នៅ​ផ្លែ​ចេក​ស្រស់ ហើយ​បន្ត​មកទៀត​ផ្លែស្វាយ​ស្រស់ និង​គ្រោង​នាំចេញ​នូវ​ផ្លែ​ស្រកានាគ និង​ផ្លែ​មៀន​ប៉ៃលិន​ផងដែរ។

បើតាម​របាយការណ៍រ​បស់​លោក​បណ្ឌិត​យ៉ង សាំង​កុមារ​ដែលជា​អ្នកដឹកនាំ​សហគមន៍​សម្បូរ​នាគ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​បានឱ្យដឹងថា ទីផ្សារ​ផ្លែ​ស្រកានាគ​បាន​រីក​កាន់តែ​ធំ មាន​ទំហំ​រាប់ពាន់​លាន​ដុល្លារ​នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ប្រទេស​ចិន។ ជាក់ស្ដែង​នៅក្នុង​វិបត្តិ​កូ​វីដ១៩ វៀតណាម​នៅតែ​អាច​នាំចេញ​ផ្លែ​ស្រកានាគ បាន​ទំហំ​ជាង១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០ ។

ដូច្នេះ​កម្ពុជា​គួរតែ​ឆក់​ឱកាស​នេះ ដើម្បី​ពង្រីក​ការដាំដុះ​ផ្លែ​ស្រកានាគ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​តម្រូវការ​នឹង​កើនឡើង​បន្ថែមទៀត​នៅពេល​ចប់​កូ​វីដ១៩ ។

លោក​យ៉ង សាំង​កុមារ​បានឱ្យដឹងថា លោក​កំពុង​ដឹកនាំ និង​កៀងគរ​កសិករ​បោះទុន​វិនិយោគ លើ​ការដាំដុះ​ស្រកានាគ​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់​និង​នាំចេញ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បន្ថែមទៀត។

លោក​បន្តថា “យើង​នឹង​ធ្វើឱ្យ​កម្ពុជា អាច​គ្រប់គ្រង​ទីផ្សារ​កសិក​ផល​បានល្អ ដោយ​មិន​ពឹង​ការនាំ​ចូល​ពី​បរទេស នូវ​អ្វី​ឌែ​ល​យើង​អាច​ផលិត​បាន ដោយ​ចាប់ផ្ដើម​ពី​ដំណាំ​ស្រកានាគ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here