កម្ពុជាបង្ហាញថាការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចធ្វើឱ្យប៉ះពាល់ដល់ ការអនុគ្រោះពន្ធ

          ដោយៈលក្ខិណា

ភ្នំពេញៈ កម្ពុជាបានចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ពីព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះកើនឡើយគួរឱ្យកត់សម្គាល់ ហើយការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ការអនុគ្រោះពន្ធ ពីប្រទេសធំៗនិងរីកចម្រើនលើពិភពលោកផងដែរ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកពេជ ឬទ្ធីបានថ្លែងនៅក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្ដីពី ផលប៉ះពាល់នៃការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចមក លើវិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ បានបង្ហាញអំពីសារៈសំខាន់នៃវិស័យកាត់ដេរក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា អត្ថប្រយោជន៍នៃភាពអនុគ្រោះពន្ធសម្រាប់កំណើនការនាំចេញរបស់កម្ពុជា និងបញ្ហាប្រឈមនៃការចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចបង្ករផលប៉ះពាល់ដល់ភាពអនុគ្រោះពន្ធ លក្ខខណ្ឌនៃប្រភពដើមកំណើតទំនិញ ភាពទាក់ទាញសម្រាប់ការវិនិយោគ ភាពប្រកួតប្រជែងរបស់កម្ពុជា ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យកាត់ដេរនិងសម្លៀកបំពាក់ និងឱកាសក្នុងការទទួលជំនួយពាណិជ្ជកម្ម។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកបានលើកឡើងអំពីគោលនយោ​បាយនិងយុទ្ធសាស្រ្ត ដើម្បីកម្ពុជាអាចពង្រឹងភាពប្រកួតប្រជែង និងត្រៀមខ្លួនសម្រាប់ចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ប្រកបដោយជោគជ័យ ក្នុងនោះរួមមាន ការធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការជំរុញឱ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ព្រមទាំងការរៀបចំបង្កើតជាគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មផងដែរ ដែលកន្លងមកក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរគឺ យុទ្ធសាស្ត្រសមាហរណពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៩-២០២៣ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០២០កន្លងទៅកម្ពុជា បានបាត់បង់នូវផ្នែកខ្លះ នៃការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក្រោមកម្មវិធីEBA ដែលធ្វើចំណែកទីផ្សារសហគមន៍អឺរ៉ុប ត្រូវបានបាត់បង់មួយផ្នែក តែយ៉ាងណាកម្ពុជា ក៏ទទួលបានមកវិញនូវកិច្ចព្រមព្រៀងសេរីទ្វេរភាគី ជាមួយប្រទេ​សដែលមានទីផ្សារធំៗជំនួសវិញ ។

ដោយឡែកសម្រាប់វិស័យកាត់ដេរ វាយនភណ្ឌកម្ពុជាក្នុងឆ្នាំ២០២១នេះ ត្រូវបានមើលឃើញថា ក៏រងផលប៉ះពាល់បន្ថែមទៅលើខ្សែច្រវ៉ាក់ផលិតកម្ម ដោយសារតែការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ រហូតឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងផ្អាកដំណើរការនូវអាជីវកម្មសហគ្រាសជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here