ទំហំ​ពាណិជ្ជកម្ម​កម្ពុជា វៀតណាម​សម្រេចបាន​កំណើន​ជាង១០៣ភាគរយ

ដោយៈ សាវុធ

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​កម្ពុជា វៀតណាម​សម្រេចបាន​ទឹកប្រាក់​ជាង២៦០០លាន​ដុល្លារ​អាមេរិក​ក្នុង​ត្រីមាស​ទី១ឆ្នាំនេះ កើនឡើង១០៣,៦៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​ទីផ្សា​រអា​ស៊ី-អាហ្វ្រិក នៃ​ក្រសួង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​រាយការណ៍​ថា ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ២,៦៩ពាន់​លាន​ដុល្លារ នៅក្នុង​ត្រីមាស​ទី១ឆ្នាំនេះ ក្នុងនោះ​ការនាំចេញ​របស់​វៀតណាម​មក​កម្ពុជា សម្រេចបាន​ទំហំ​ទឹកប្រាក់១,២២ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង១៥,៨៣ភាគរយ ក្នុងនោះ​ការនាំចេញ​ដែក និង​ដែកថែប​កើនឡើង២០,៨ភាគរយ សម្លៀកបំពាក់​កើន១៥,៥ភាគរយ ប្រេង​និង​ឧស្ម័ន​កើន១៨,៤ភាគរយ​សម្លៀកបំពាក់ និង​ស្បែកជើង​ស្បែកជើង​កើន១០,៦ភាគរយ។

ទន្ទឹមនឹង​នេះដែរ ការនាំ​ចេញពី​កម្ពុជា​ទៅ​វៀតណាម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ១,៤៧ពាន់​លាន​ដុល្លារ កើនឡើង៤៤៣ភាគរយ ក្នុងនោះ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា៧១១លាន​ដុល្លារ កើនឡើង៤៩៧ភាគរយ កៅស៊ូ៣១៨,៣លាន​ដុល្លារ កើន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឡើង៩៩៩ភាគរយ បន្លែ១៣,៣លាន​ដុល្លារ កើន៤៨, ភាគរយ ដែក​និង​ដែកថែប​ខ្ចប់១០,៧លាន​ដុល្លារ កើនឡើង២១៦,៧ ភាគរយ។

ភាគី​ទាំងពីរ​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​កំណើន​ប្រចាំឆ្នាំ​ប្រហែល១៨ភាគរយ ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៩ ។

កាលពី​ឆ្នាំមុន ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​បី​ដង​ពី​ឆ្នាំ២០១០ ។ ក្នុង​ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី សម្រេចបាន​ទំហំ​ទឹកប្រាក់ ប្រមាណ៥,២ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ភាគី​ទាំងពីរ​ជឿជាក់ថា តួលេខ​នេះ​នឹង​កើនឡើង​ខ្លាំង​នាពេលខាងមុខ។

ដោយឡែក លោក Dien បានបង្ហាញ​ជំនឿ​ថា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ដោយមាន​វិធានការណ៍​បង្ការ និង​គ្រប់គ្រង ប្រទេស​កម្ពុជា​នឹង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ។

ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​រក្សា និង​កែលម្អ​គំរូ​កាត់បន្ថយ​ពន្ធគយ​នៅតាម​ច្រកព្រំដែន ទាំង​ផ្លូវគោក និង​ផ្លូវទឹក​ដោយ​ធានាថា បណ្តាញ​ផ្គត់ផ្គង់​នឹងមិន​ត្រូវបាន​រំខាន​ជា ពិសេស​សម្រាប់​តំរូវការ ដូចជា​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ស្បៀងអាហារ អំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត។

ទន្ទឹមនឹងនេះ​ភាគី​ទាំងពីរ​នឹង​ពិនិត្យឡើងវិញ និង​ត្រោ​ម​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​ច្បាប់​ទាក់ទង នឹង​ពាណិជ្ជកម្ម​ជាពិសេស កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​ទាំងពីរ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់​រយៈពេល ២០២២-២០២៣ ។

ការគាំទ្រ​បន្ថែមទៀត នឹងត្រូវ​បានផ្តល់​ជូន​ដល់​ក្រុមហ៊ុន​នានា ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម កសាង​ស​ញ្ញ​ពាណិជ្ជកម្ម និង​បណ្តាញ​ចែកចាយ បង្កើន​ការចែករំលែក​ព័ត៌មាន ប្រយុទ្ធ​ប្រឆាំងនឹង​ការរត់ពន្ធ​ឆ្លង​ព្រំដែន បង្កើន​ភាពជា​ដៃគូ​ទិញ​ថាមពល និង​ធានាបាន​នូវ​ស្ថេរភាព និង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​អគ្គិសនី​របស់​ប្រទេស​រវាង​ទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here