ធនាគារធំៗចំនួនពីររបស់កម្ពុជានិងវៀតណាមសហការគ្នាដាក់ដំណើរការ សេវាផ្ទេរប្រាក់ឆ្លងប្រទេស

ដោយៈ សាវុធ

ភ្នំពេញៈ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI Ly Hour Bank) និងធនាគារ Tien Phong Commercial Joint Stock Bank (TPBank) ដែលមូលដ្ឋាននៅទីក្រុងហាណូយ បានចាប់ផ្តើមដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសកម្ពុជា – វៀតណាមលើកដំបូងជារូបិយប័ណ្ណពិតប្រាកដ តាមរយៈការប្រើប្រាស់ RippleNet។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ អេស ប៊ី អាយ លី ហួរ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

ការប្រើប្រាស់ RippleNet ដែលជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលប្រើប្រាស់អនុភាព blockchain និង XRP ដើម្បីផ្តល់នូវដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិតដល់បណ្តាញដៃគូជាសកលនេះ ត្រូវបានផ្តល់ការគាំទ្រ ដោយ SBI Ripple Asia Co., Ltd (ការិយាល័យកណ្តាល៖ ទីក្រុងតូក្យូ ដែលមានឈ្មោះថា SBI Ripple Asia) ដើម្បីផ្តល់ជូននូវសេវាកម្មដ៏មានសុវត្ថិភាព រហ័សនិងភាពងាយស្រួល។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយ ក្នុងចំណោមធនាគារពាណិជ្ជធំៗដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានចាប់ផ្តើមប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០១២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមើលឃើញពីការរីកចម្រើន ធនាគារ អេស ប៊ី អាយ លី ហួរ ក៏ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅខែមីនា ឆ្នាំ២០២។

បើទោះបីជាមានផលប៉ះពាល់ជាសកលនាពេលថ្មីៗនេះ ពីជំងឺកូវីដ–១៩យ៉ាងណាក្តី ក៏ដោយធនាគារ អេស ប៊ី អាយ លី ហួរ នៅតែបន្តឆ្ពោះទៅមុខ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនទាំងនៅក្នុងទីក្រុង និងជនបទ ដែលមានប្រាក់ចំណូលទាបនិងមធ្យម។ គិតមកត្រឹមចុងខែមេសា ឆ្នាំ២០២០ ធនាគារ អេស ប៊ី អាយ លី ហួរ  មានសាខាចំនួន ៤៥ស្ថិតនៅទូទាំង ២៥ខេត្ត/រាជធានី។

លោកអ៊ុត សឿងអគ្គនាយកប្រតិបត្តិ ធនាគារ អេស ប៊ី អាយ លី ហួរ បានសម្តែងថា យើងពិតជាមានភាពរីករាយណាស់ ដែលបានសហការជាមួយ ធនគារTPBank ដែល អេស ប៊ី អាយ គ្រុប បានធ្វើការវិនិយោគជាមួយ។ វាពិតជាផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់ តាមពេលវេលាជាក់លាក់ និងចំណាយថវិកាអស់តិច។

លោកបានថ្លែងបន្តថា អតិថិជននឹងអាចផ្ទេរចូល/ចេញ បានយ៉ាងឆាប់រហ័ស តាម រយៈភាពជាដៃគូធនាគារ។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅទៀតនោះគឺថា ការតភ្ជាប់នេះអាចអនុញ្ញាត ឲ្យអតិថិជនទាំងអស់ដែលមានគណនីបាគង ទទួលបានប្រាក់ភ្លាមៗ ទៅក្នុងគណនីរបស់ពួកគាត់ដោយស្វ័យប្រវត្តិ តាមរយៈសេវាកម្មរីពផល(Ripple)របស់យើង។ ក្រៅពីការផ្តល់អត្ថប្រយោជន៍ដល់អតិថិជន វាជាឱកាសដ៏ល្អមួយផងដែរ ដើម្បីពង្រីកសមត្ថភាពធនធានក្នុងស្រុករបស់យើង ដើម្បីស្រូបយកបិរបទបច្ចេកវិទ្យាថ្មី និងការរបត់នៃការផ្លាស់ប្តូរ។

លោក Nguyen Hung អគ្គនាយកប្រតិបត្តិ ធនាគារ TPBank បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ លើការប្រើប្រាស់ប  ច្ចេកវិទ្យា blockchain ក្នុងការផ្ទេរប្រាក់ឆ្លងប្រទេស គឺជាព្រឹត្តិការណ៍ថ្មីមួយសម្រាប់បង្កើនបទពិសោធន៍អតិថិជនរបស់យើង ដែលធ្វើឱ្យការផ្ទេរប្រាក់ជាលក្ខណៈអន្តរជាតិ តាមរយៈ TPBank មានសភាពលឿន ងាយស្រួល និងមានសុវត្ថិភាពជាងមុន។

Adam Traidman អគ្គនាយកប្រតិបត្តិ SBI Ripple Asia បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាដែលកំពុងរីកចម្រើន គឺជាទីផ្សារមួយដែលទាក់ទាញ បំផុតនៅជុំវិញពិភពលោក។ ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានជោគជ័យដ៏មានស្ថេរភាព ក្នុងអាជីវកម្មរបស់  ខ្លួន។ ការទទួលយកបច្ចេកវិទ្យាថ្មីៗ នឹងធ្វើឱ្យធនាគារមានភាពខុសប្លែកគ្នា ពីដៃគូប្រកួតប្រជែងរបស់ខ្លួន។

លោកបន្តថា “យើងនឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីរួមបញ្ចូលទ្រព្យសម្បត្តិឌីជីថល ដោយផ្អែកលើសេវាកម្មផ្ទេរប្រាក់នាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here