ប្រាក់ចំណេញរបស់ធនាគារយក្សសិង្ហបុរី DBS Group​ កើនដល់២ពាន់លានដុល្លារ

ដោយៈសុខុម

សិង្ហបុរី: ធនាគារយក្សរបស់សិង្ហបុរី DBS Group បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនប្រចាំត្រីមាសទី១ ដើមឆ្នាំ២០២១ បានកើនឡើងខ្ពស់រហូតដល់៧២% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន បើទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩យ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៣០ មេសានេះ។

ធនាគារនេះបានបញ្ជាក់ថា ការកើនឡើងប្រាក់ចំណេញខ្ពស់ មិនធ្លាប់មាននេះគឺដោយសារចំណុចមួយចំនួនរួមមាន ឥណទានកើនឡើងខ្លាំង គុណភាពទ្រព្យសកម្ម (Asset quality) ប្រសើរឡើង និងអាជីវកម្មគ្រប់គ្រងទ្រព្យសម្បត្តិរឹងមាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

DBS Group ដែលជាធនាគារធំបំផុតនៅអាស៊ីអាគ្នេយ៍ បានបង្ហាញពីជំនឿចិត្តលើការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ហើយនិយាយថាជាការកត់សម្គាល់ ឥណទានមិនដំណើរការ (Non-Performing Loan) ទាបជាងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ទៅទៀត។

ថ្នាក់ដឹកនាំធនាគារនេះបញ្ជាក់ថា ខ្លួនទទួលបានប្រាក់ចំណេញ២ពាន់លានដុល្លារសិង្ហបុរី (១,៥១ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលពីខែមករា ដល់ខែមីនា បើធៀបទៅនឹង១,១៦ពាន់លានដុល្លារសិង្ហបុរី ដែលខ្លួនទទួលបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោក Piyush Gupta នាយកប្រតិបត្តិធនាគារ DBS Group បានគូសបញ្ជាក់ថា “នេះគឺជាត្រីមាស ដ៏អស្ចារ្យសម្រាប់អាជីវកម្មរបស់យើង ព្រោះយើងទទួលបានលទ្ធផលខ្ពស់មិនធ្លាប់មាន ដោយឥណទាន និងប្រាក់បញ្ញើកើនឡើងខ្លាំង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here