ចំណេះដឹង! តើអ្វីទៅជាគោលបំណងនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

តាមឯកសាររបស់ធនគារជាតិបានឱ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន អតិផរណាត្រូវបានគ្រប់គ្រង ឱ្យស្ថិតក្នុងកម្រិតទាប ក្នុងអត្រាមធ្យមប្រចាំឆ្នាំតិចជាង៥% ដែលសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី ក្នុងបរិការណ៍សេដ្ឋកិច្ច ដែលមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ប្រសិទ្ធភាពនៃការអនុវត្តគោល នយោបាយរូបិយវត្ថុនៅមានកម្រិតនៅឡើយ ស្របពេលដែលធនាគារជាតិនៃកម្ពុជាពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដើរតួ ជាអ្នកឱ្យខ្ចីចុងក្រោយ ។បច្ចុប្បន្នឧបករណ៍គោលនយោបាយ រូបិយវត្ថុដែលត្រូវបានប្រើប្រាស់ ដើម្បីរក្សាស្ថិរភាពថ្លៃ គឺការដាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច និងការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍន៍ ឧបករណ៍គោលនយោបាយរូបិយវត្ថុបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈការចេញផ្សាយមូលបត្រអាចជួញដូរបាន ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនិងទីផ្សារ រូបិយវត្ថុ និងការពង្រឹងការប្រើប្រាស់ប្រាក់រៀល ។ល។ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here