រដ្ឋមន្រ្តីពាណិជ្ជកម្មៈផលិតផល ស្បៀងលក់ជូនពលរដ្ឋសុទ្ឋតែមានការត្រូតពិនិត្យគុណភាពច្បាស់លាស់

          ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងពេលប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងមិនអនុញ្ញាតចេញក្រៅបាននោះ ក្រសួងពាណិជ្ជកម្មគឺជាការផ្គត់ផ្គង់ស្បៀងអាហា​រជូនពលរដ្ឋទៅតាមតម្លៃទីផ្សារ ជំនួសឱ្យអាជីវករតាមផ្សារនានាដែលបានបិទ និងកំពុងស្វែងរកពាក់ព័ន្ធនឹងកូវីដ១៩។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា មុននឹងខ្លួនសម្រេចលក់ស្បៀងជូនពល​រដ្ឋ គឺបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំច្បាស់លាស់ ដើម្បីឱ្យប្រាកដថាអាហារដែលលក់ជូនពលរដ្ឋពីសំណាក់មន្ត្រី ក្រសួងពាណិជ្ជកម្មគឺមិនប៉ះពាល់ដល់សុខភាពឡើយ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា គ្រប់ផលិត​ផលស្បៀងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកន្លងមក សុទ្ធតែត្រូវបានតាមដានត្រួតពិនិត្យ គុណភាព យ៉ាងយកចិត្តទុកដាក់ដោយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នជំនាញ ព្រមទាំងការតាមដានសន្ទស្សន៍ថ្លៃទំនិញជាប្រចាំផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញ ដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត។ លើសពីនេះក្រសួងពាណិជ្ជកម្ម បានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួ​លការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here