ផ្សារទំនើប AEON ប្រកាសប្រមូលប្រភេទក្រដាសប្រាក់១ដុល្លារ ៥ដុល្លារ និង១០ ដោយមិនបញ្ចេញមកវិញ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ផ្សារទំនើបអ៊ីអន (AEON) ជាផ្សារទំនើបដំបូងគេ ដែលប្រកាសប្រមូលយកក្រដាសប្រាក់១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ ហើយរាល់ការទិញទំនិញនៅក្នុងផ្សារទំនើបអ៊ីអន អតិថិជននឹងលែងទទួលបានលុយអាប់ជាប្រាក់ដុល្លារទាំងបីប្រភេទនេះហើយ ដោយនឹងត្រូវប្រើក្រដាសប្រាក់រៀលជំនួសវិញ។

ផ្សារទំនើបខាងលើ បានចេញប្រកាសសេចក្ដីជូនដំណឹងនេះនៅក្នុងផ្សារទំនើបរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

សេក្ដីប្រកាសនេះបានបញ្ជាក់ថា រាល់អតិថិជនដែលយកក្រដាសប្រាក់១ដុល្លារ ៥ដុល្លារ និង១០ដុល្លារមកទិញទំនិញនៅក្នុងផ្សារ គឺខាងផ្សារទទួលយកទាំងអស់គ្រាន់តែខាងផ្សារនិង មិន អាប់ ក្រដាសប្រាក់១ដុល្លារ៥ដុល្លារនិង១០ដុល្លារ ទៅអតិថិជនវិញឡើយ។ ការអនុវត្តន៍នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ខែសីហា២០២០នេះតទៅហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ ជា សិរី សរសេរលើក្នងបណ្ដាញសង្គមថា ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ។

ធនាគារជាតិនៃកម្ពុជា កន្លងមកក៏បានប្រជុំពីការប្រមូលក្រដាសប្រាស់ដុល្លារតូចៗពីទីផ្សារកម្ពុជា ហើយក៏បានធ្វើអោយប្រជាពលរដ្ឋផ្អើលម្ដងហើយថា កម្ពុជាលែងចាយក្រដាសប្រាសប្រាក់ដុល្លារ១ដុល្លារ ២ដុល្លារ និង៥ដុល្លាររហូតដល់នាយករដ្ឋមន្ត្រីចេញប្រកាសនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ ពីការទទួលយកនិងចាយវាយធម្មតានូវក្រដាសប្រាក់តូចៗទាំងនោះ។

បើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា កាលពីចុងខែឧសភាកន្លងទៅនេះបន្ទាប់ពីកិច្ចប្រជុំស្ដីពីការប្រមូលក្រដាសប្រាក់១ដុល្លារ២ ដុល្លារ និង៥ដុល្លារ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាទុកពេលបីខែសម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការនាំយកក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ មកកាន់ធនាគារជាតិដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១ខែមិថុនា ដល់ថ្ងៃទី៣១ខែសីហា ២០២០។

ការប្រមូលក្រដាសប្រាក់តូចៗនេះ ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ១ដុល្លារ២ដុល្លារ និង៥ដុល្លារដែលសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ ទើបអោយមានប្រមូលទៅធនាគារជាតិសម្រាប់ដឹកចេញទៅក្រៅប្រទេសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here