កម្ពុជានិងប្រទេសក្នុងតំបន់រួមគ្នាប្តេជ្ញាធានាឱ្យបាននូវនិរន្តរភាពនៃសន្តិសុខស្បៀង អំឡុងពេលវិបត្តិកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសក្នុងជាច្រើនក្នុងតំបន់ ជំរុញសកម្មភា ពជាអារទិភាព ដើម្បីធានាឱ្យបាននូវនិរន្តរភាព នៃសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អំឡុងពេលវិបត្តិកូវិដ១៩។

ការជំរុញសកម្មភាពរួមគ្នានេះ ត្រូវបានធ្វើឡើងនៅថ្ងៃ២៣ មេសា ឆ្នាំ២០២១ កិច្ច ប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការចូលរួមពីលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈកិច្ចប្រជុំនេះរៀបចំដោយធនាគារពិភពលោក សម្របសម្រួលដោយលោកស្រី Mari Pangestu នាយកប្រតិបត្តិនៃធនាគារពិភពលោក។

កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្រ្តី ក្រសួងកសិកម្ម នៃប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត និងមានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន និងអង្គការជាតិ និងអន្តរជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំតុមូល ក្នុងកម្រឹតរដ្ឋមន្ត្រីកសិកម្មអាស៊ីប៉ាស៊ីហ្វិកនេះគឺដើម្បីពិភាក្សាលើបញ្ហានានា និងស្វែងរកជម្រើស និងសកម្មភាពជាអារទិភាព ដើម្បីធានាអោយបាននូវនិរន្តរភាព នៃសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្ត្រីកសិកម្មកម្ពុជាលោកវេង សាខុនបានលើកឡើថា គន្លឹះស្តីពីផែនការ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការឆ្លើយតប និងប្រយូទ្ធប្រឆាំងកូវិដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់យ៉ាងច្បាស់ ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់ការឆ្លងរីករាលដាល និងការការពារអាយុជីវិតប្រជាជន រក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ ខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យធុរកិច្ចនិងអាជីវកម្មអាចរស់បាន។

ឆ្លើយតបទៅនឹងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងបានអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីដោះស្រាយការងារធ្វើដល់អ្នកបាត់បង់ការងារ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិក និងគ្រួសារក្រីក្រ ការជួយរកការងារធ្វើឱ្យកម្មករ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ កម្មវិធីផ្តល់ប្រាក់កម្ចី ដែលមានការប្រាក់ទាបដល់សហគ្រាសធុនតូច និងមធ្យម និងកសិ​កម្ម ការផ្តល់ធនធានបន្ថែមសម្រាប់ការបង្កើនផលិតកម្មស្បៀង និងការលើកលែងពន្ធមួយចំនួនទៀតផងដែរ។

ស្ថិតក្នុងបរិបទនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីត១៩ផងដែរ តាមរយៈការអនុវត្តក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារពិភពលោក។

លោករដ្ឋមន្ត្រីបញ្ជាក់ថា “ទោះជាកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្ម នៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here