វិស័យ​ឯកជន​បានស្នើ​សុំ​ឥណទាន​ពិសេស​របស់​រាជរដ្ឋាភិបាល កើនឡើង​ដល់ ៤៥លាន​ដុល្លារ​អាមេរិក

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ ការស្នើសុំ​ឥណទាន​ពី​ក្នុង​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម មាន​ចំនួន​ប្រមាណ៤០០ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ៤៥លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម។

ការបញ្ជាក់​របស់លោក កៅ ថាច ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​អញ្ជើញ បន្ត​ចុះ​ផ្សព្វផ្សាយ​លទ្ធភាព​ទទួល​ឥណទាន ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ចំនួន៥០លាន​ដុល្លារ​អាមេរិក នៅក្នុង​ខេត្ត​ប៉ៃលិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក កៅ ថាច បានធ្វើការ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ចំនួន ជិត២០០នាក់ អំពី​គោលការណ៍ និង​និ​តី​វិធី​ស្នើសុំ​ឥណទាន​ពី​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​នេះ។

ជាមួយគ្នានេះ លោក កៅ ថាច បាន​បន្ត​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម នៅក្នុង​ខេត្ត​ប៉ៃលិន​ដែលមាន​គោលដៅ​ចង់​ពង្រីក​អាជីវកម្ម រួសរាន់​រៀបចំ​ឯកសារ ដើម្បី​ធ្វើការ​ស្នើសុំ​ឥណទាន​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម។

វត្តមាន​អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​មាន លោក ឃ្ល​ក នួ​យ អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​រដ្ឋបាល​ជលផល លោក​ប្រធាន​មន្ទី​កសិកម្ម ប្រធាន​មន្ទី​ពាណិជ្ជកម្ម និង​មន្ទី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​ជុំវិញ​ខេត្ត​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here