ធនាគារជាតិនៃកម្ពុជាជំរុញ លើកទឹកចិត្តឱ្យប្រើសេវាអេឡិចត្រូនិកដើម្បីទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងមានការរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្ដីពី ការលើកទឹកចិត្តពលរដ្ឋ ឱ្យប្រើប្រាស់សេវាអេឡិចត្រូនិក និងជៀសវាងការប្រើប្រាស់ក្រដាសប្រាក់ឱ្យនៅតិចបំផុត។

យោងតាមសេចក្តីជូនដំនឹងរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២០ មេសា ២០២១កន្លងទៅនេះ ឱ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនឹងបន្តអនុវត្តន៍វិធានការការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយសារការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈការសម្លាប់មេរោគ នៅលើក្រដាសប្រាក់រៀលដែលអាចចូលមកធនាគារជាតិនៃកម្ពុចា ហើយបញ្ចេញក្រដាសប្រាក់ដែលសម្លាប់មេរោគ រួចទៅក្នុងទីផ្សារវិញ។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏សូមបន្តលើកទឹកចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាការប្រើប្រាស់ឬចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិកតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្តីជូនដំនឹងដដែលនេះថា ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក ដូចជាសេវាធនាគារតាមកម្មវិធីទូរសព្ទចល័ត ក៏ដូចជា កម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ នឹងផ្ដល់សុវត្ថិភាពខ្ពស់ ភាពងាយស្រួលឆាប់រហ័ស និងចំណាយតិចផងដែរ ។

បើតាមលោកស្រីម៉ារ អមរា អនុប្រធាននាយិការប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះជំងឹកូវីដ១៩ ក្នុងសហគមន៍២០កុម្ភ ២០២១មក អតិថិជនប្រើប្រាស់សេវាអេឡិចត្រូនិក កាន់តែមានចំនួនច្រើនឡើង ជាពិសេសការទូទាត់តាមប្រព័ន្ធQR Code និងការទូទាត់តាមកម្មវិធីទូរសព្ទដៃ ។

ការទូទាត់តាមមធ្យោបាយនេះ វានឹងជួយឱ្យអតិថិជនកាត់បន្ថយនូវការប៉ះវត្ថុរួមគ្នា (ក្រដាសប្រាក់) ដែលជាការចូលរួមចំណែកមួយ ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់កម្មវិធីទូរសព្ទដៃ ក៏មិនចាំបាច់ធ្វើដំណើរទៅទូទាត់ដល់បញ្ជរបង់ប្រាក់ឡើយ ដោយពួកគេអាចធ្វើការទូទាត់នៅផ្ទះរៀងៗបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here