ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញកើនឡើងតិចតួចនៅត្រីមាសទី១ឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានចំនួន៧,៧លានដុល្លារ នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ កើនឡើង២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ដែលមានចំណូលចំនួន៧,៦០៣,៨៧៧ដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។

របាយការណ៍បានឱ្យដឹងថា ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួ​លបាន នៅរយៈពេលត្រីមាសទី១នេះរួមមាន៖ ទី១) ចំណូលពីប្រតិបត្តិការផែ មានចំនួន៦,២០២,៧៩៦ដុល្លារ ទី២) ចំណូលបានពីអាជ្ញាធរផែ មានចំនួន៨៨៤,៨៨៦ដុល្លារ ទី៣) ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន៧៧,៥៥០ដុល្លារ និងទី៤) ចំណូលផ្សេងៗ មានចំនួន៦០៥,៥១០ដុល្លារ។

របាយការណ៍បានឱ្យដឹងទៀតថា ចំពោះចំណូលប្រចាំខែមីនា ដែលកំពង់ផែស្វយ័​តភ្នំពេញ ទទួលបានសរុបមានចំនួន ២,៧៩៣,២៦២លានដុល្លារ មានការកើនឡើង២១ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ២,៣០៦,៨៥៧ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពង់ផែស្វយ័តភ្នំពេញ គឺជាកំពង់ផែអន្តរជាតិ ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កំពង់ផែស្វយ័តភ្នំពេញ មានទីតាំងស្ថិតនៅចម្ងាយ២គីឡូម៉ែត្រ ពី”ចំណុចប្រសព្វទន្លេចតុមុខ” នៅលើរយៈខ្សែទទឹងលេខ១១o៣៥’Nខាងជើង និងរយៈខ្សែទទឹងបណ្ដោ​យ១០៤o៥៥’Eខាងកើត។

ផ្លូវចូលទៅកាន់កំពង់ផែមានចម្ងាយ ប្រហែល៣៣២គីឡូម៉ែត្រពីមាត់ច្រក ”គូទីវ” នៃប្រទេស វៀតណាមដែលជាផ្នែកមួយ នៃសមុទ្រចិនភាគខាងត្បូង និងមានចម្ងាយប្រហែល១០០គីឡូម៉ែតពីច្រកក្អមសំណរ នៃខេត្តកណ្ដាលព្រំប្រទល់ប្រទេសកម្ពុជា-ប្រ​ទេ​សវៀតណាម។

ច្រកនាវាចរណ៍មកកាន់កំពង់ផែគឺប្រើប្រាស់ទន្លេ បាសាក់/Hau Giang និងទន្លេមេគង្គ/ទន្លេTien Giang។ មណ្ឌលផែគឺគ្របដណ្ដប់ពីភ្នំពេញទៅអ្នកលឿង (ផែ្នកនៃទន្លេ មេគង្គក្រោម) និងពីភ្នំពេញទៅទន្លេបិទ (ផែ្នកនៃទន្លេមេគង្គលើ) និងផ្នែកគ្របដណ្ដប់ដែលនៅសល់ត្រូវកំណត់ដោយអនុក្រឹត្យលេខ២ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here