ដោយៈលក្ខិណា
ភ្នំពេញៈ ដើម្បីចូលរួមគាំទ្រនិងសម្រួលដល់អតិថិជន ក្នុងគ្រាដ៏លំបាកចំពោះអតិថិជន ក្រោយពេលកម្ពុជាជួបវិបត្តិកាន់តែធ្ងន់ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ២០២០១ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម និងបានបន្ធូរបន្ថយដល់អតិថិជនរបស់ខ្លួនមួយចំនួន បន្ថែមពីលើវិធានការកន្លងមកដែរ។
នៅក្នុងសេចក្តីការណ៍នោះ បានបញ្ជាក់ថា សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ ធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងលើកលែងការបង់ការប្រាក់ និងរាលការផាកពិន័យទាំងអស់រយៈពេលយ៉ាងតិច១ខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ ប្រសិនជាអតិថិជនយល់ព្រម រួមទាំងការពន្យារការបង់ប្រាក់ដើ មរយៈពេល៣ខែ។
រាលអតិថិជនដែលឆ្លងកូវីដ១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវិដ១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។
នៅក្នុងសេចក្តីប្រកាសរួមនោះបានបញ្ជាក់ផងដែរថា សម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនជាអតិថិជនយល់ព្រម រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងប្រាក់ការរយៈពេល១ខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
សេចក្តីថ្លែងការណ៍រូមរវាងស្ថាប័ន សមាគមហិរញ្ញវត្ថុទាំងពិរបានឱ្យដឹងថា គិតត្រឹមដំណាច់ខែកុម្ភៈ ២០២១នេះមានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ពាន់លានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអទិថិជនទាំងអស់ បានជ្រើសរើសបង់តែការប្រាក់ក្នុងរយៈពេល៣ទៅ៦ខែ ពន្យារពេលសងកម្ចីឬផ្អាកទាំងការប្រាក់ និងប្រាក់ដើមរយៈពេល៣ទៅ៦ខែ ក្នុងករណីអតិថិជនប៉ះពាល់ខ្លាំង។
លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ឆ្នាំ២០២១នេះដោយសារតែ ទំហំនៃផលប៉ះពាល់ដោយសារកូវីដ១៩ មានទ្រង់ទ្រាយធំ ការរៀបចំឥណទានឡើងវិញ អាចមានទំហំទឹកប្រាក់ច្រើនជាងឆ្នាំ២០២០កន្លងទៅ។
លោកបន្តថា “ស្ថាប័នហិរញ្ញវត្ថុនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីជួយអតិថិជន ដែលរងផលប៉ះពាល់ក្នុងវិបត្តិនេះ”៕







