ហេតុអ្វី​កម្ចី​ឥណទាន​របស់​ធនាគារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ឲ្យ វិស័យ​អចលនទ្រព្យ​រីកចំរើន?

ភ្នំពេញៈ ប្រជាពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ បាន​នឹង​កំពុង​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ធនាគារ​ច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើឱ្យ​វិស័យ​មួយ​នេះ កាន់តែ​មានការ​រីកចំរើន និង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ នៅ​ទូទាំងប្រទេស​មាន​សន្ទុះ​រីកចំរើន​ព្រម​គ្នា​ផងដែរ។

បើតាម​ការលើកឡើងរ​បស់​អ្នកជំនាញ ក្នុង​វិស័យ​អចលនទ្រព្យ​ធ្លាប់បាន​ឱ្យដឹងថា ការប្រើប្រាស់​ប្រាក់កម្ចី ពី​ធនាគារ​ដើម្បី​ទិញ​លំនៅឋាន បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​អ្នកប្រើប្រាស់​អាច​យកប្រាក់​កម្ចី ទៅ​ទិញ​លំនៅឋាន​ផ្ទាល់ខ្លួន​បាន ខណៈ​កំណើនប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម​ក៏​កំពុង​កើនឡើង។

អ្នកជំនាញ​បន្តថា ការប្រើប្រាស់​ឥណទាន​លំនៅឋាន​របស់​ធនាគារ ជា​កម្លាំងចលករ​ដ៏​ខ្លាំង ក្នុង​វិស័យ​អចលនទ្រព្យ​និង​សេដ្ឋកិច្ច ព្រោះ​វា​ធ្វើ​ឲ្យ​ចរន្ត​សាច់ប្រាក់​មាន​ចលនា​ក្នុង​ទីផ្សារ ដែល​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​មាន​កំណើន ហើយ​ជួយ​បង្កើត​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់​ទៀតផង។

ទោះបីយ៉ាងណា អ្នកជំនាញ​ក៏បាន​ព្រមាន​ដែរ​ថា អ្នកប្រើប្រាស់​កម្ចី​នេះ​ត្រូវតែមាន​គោលដៅ​ច្បាស់លាស់ ខណៈ​ការគ្រប់គ្រង​របស់​ប្រព័ន្ធ​ធនាគារ ក៏​ត្រូវមាន​ភាពច្បាស់លាស់​ផងដែរ ដើម្បី​បង្ការ​កុំ​មាន​វិបត្តិ​កើតឡើង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here