តម្លៃប្រេងបានធ្លាក់ចុះ ចំពេលប្រាក់ដុល្លារអាមេរិកហក់ឡើង

ដោយៈ សុខុម

មែលប៊ន: ប្រេងបានធ្លាក់ថ្លៃនៅពីថ្ងៃពុធ ទី១៧ ខែកុម្ភៈ ខណៈប្រាក់ដុល្លារអាមេរិក ឡើងថ្លៃ ក្រោយពីឡើងថ្លៃរយៈពេល២ថ្ងៃជាប់គ្នា ដោយសារព្យុះព្រិលទឹកកកនៅតំបន់អាកទិក (Artic) បានធ្វើឱ្យស្ទះការផ្គត់ផ្គង់ប្រេង និងឧស្ម័នក្នុងរដ្ឋតិចសាស ដែលជារដ្ឋផលិតប្រេងធំបំផុតរបស់សហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ក្នុងថ្ងៃដដែលឱ្យដឹងថា ប្រេងឆៅនៅរដ្ឋតិចសាស បានធ្លាក់ថ្លៃ ៣៣ សេន ឬ០,៦% ពី៦០,៩៥ ដុល្លារអូស្ត្រាលី (៤៧,២៤ ដុល្លារអាមេរិក) ដែលជាកម្រិតខ្ពស់មិនធ្លាប់មានសម្រាប់រយៈពេល១៣ ខែមកនៅ
ត្រឹម៥៩,៧២ដុល្លារអូស្ត្រាលី (៤៦,២៩ ដុល្លារអាមេរិក) ក្នុងមួយបារ៉ែលកាលពីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រេងនៅក្នុងទីផ្សារប្រទេសអង់គ្លេស បានធ្លាក់ថ្លៃ៤០សេន ឬ០,៦% មកនៅត្រឹម៦២,៩៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ក្រោយឡើងថ្លៃរយៈពេល៣ថ្ងៃជាប់គ្នា។

លោក Stephen Innes ប្រធានអ្នកធ្វើយុទ្ធសាស្រ្តទីផ្សារប្រចាំក្រុមហ៊ុន Axi បានលើកឡើងថា ប្រេងកំពុងធ្លាក់ថ្លៃ ដោយសារប្រាក់ដុល្លារអាមេរិកឡើងថ្លៃ។

ការផ្គត់ផ្គង់ប្រេងរបស់សហរដ្ឋអាមេរិក មានភាពតានតឹងនៅឡើយ ស្របពេលកំពុងមានព្យុះព្រិលទឹកកកនៅទឹកដីភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ហើយជាលទ្ធផលការផលិតប្រេងឆៅនៅរដ្ឋតិចសាស បានធ្លាក់មកនៅត្រឹមប្រមាណ៥០០.០០០ ទៅ១,២ លានបារ៉ែលក្នុងមួយថ្ងៃ។

ក្រុមអ្នកវិភាគនិយាយថា តាមការប៉ាន់ប្រមាណ រដ្ឋតិចសាស មានសមត្ថភាពផលិតប្រេងបានយ៉ាងតិច២លាន ទៅ៣,៥លានបារ៉ែលក្នុងមួយថ្ងៃ។

យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ក្នុងពេលជាមួយគ្នានេះ ព្យុះព្រិលទឹកកកជាប្រវត្តិសាស្ត្រខាងលើនេះបានធ្វើឱ្យសមត្ថភាពចម្រាញ់ប្រេង របស់សហរដ្ឋអាមេរិក ធ្លាក់ចុះជិត១ភាគ៥។

វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិក (American Petroleum Institute) នឹងបញ្ចេញទិន្នន័យស្តុកប្រេងរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ហើយរដ្ឋបាលព័ត៌មានថាមពល (Energy Information Administration (EIA)) របស់សហរដ្ឋអាមេរិក ក៏នឹងបញ្ចេញទិន្នន័យរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ។

ក្រុមអ្នកវិភាគដែលត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ស្ទង់មតិបានប៉ាន់ប្រមាណថា ជាមធ្យមភាគ ស្តុកប្រេងឆៅបានធ្លាក់ចុះ២,២លានបារ៉ែល ក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here