ការសិក្សាៈ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់ទី១រវាងចិន-អាមេរិកទទួលបានភាពបរាជ័យ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់ទី១ រវាងចិន និងសហរដ្ឋអាមេរិក ដែលបានចូលជាធរមានជិតមួយឆ្នាំកន្លងមកនេះ គឺជាការបរាជ័យមួយ បើទោះបីជាទំនិញមួយចំនួននៅតែចរាចរណ៍រវាងប្រទេសមហាសេដ្ឋកិច្ចពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ព័ត៌មានចិន SCMP នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

សហរដ្ឋអាមេរិក និងចិន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ កាលពីខែមករា ឆ្នាំ២០២០ ដោយអនុវត្តន៍លក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនាខែបន្ទាប់។ ចិនបានប្តេជ្ញា ក្នុងការទិញទំនិញ និងសេវាកម្មបន្ថែម ក្នុងទំហំទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០-២០២១ ដែលជាទំហំទឹកប្រាក់ដ៏ធំជាងឆ្នាំ២០១៧។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែការសិក្សា ដែលចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson កាលពីថ្ងៃចន្ទ បានបង្ហាញថា ការនាំចេញទំនិញ របស់អាមេរិកទៅកាន់ចិនក្នុងឆ្នាំ២០២០ បានធ្លាក់ចុះជាង៤០ភាគរយ នៃគោលដៅ ដែលបានកំណត់។

យោងតាមសេដ្ឋវិទូលោក Chad Bown បានថ្លែង នៅក្នុងរបាយការណ៍ ដែលផ្អែកលើការវិភាគរយៈពេលពេញមួយឆ្នាំ នៃទិន្នន័យពាណិជ្ជកម្មអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ កន្លងមកនេះ បានឱ្យដឹងថា រដ្ឋបាល របស់លោក Biden គ្រោងនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលលោកដូណាល់ត្រាំ បានចុះហត្ថលេខា ជាមួយចិន កាលពីចុងឆ្នាំ២០១៩។ ចំណុចជាច្រើន នៃកិច្ចព្រមព្រៀង គឺបរាជ័យ ក្នុងការអនុវត្ត”។

យោងតាមភ័ស្តុតាងពីឆ្នាំដំបូង នៃកិច្ចព្រមព្រៀងនេះ ប្រទេសចិនមិនដែលបំពេញតាមការប្តេជ្ញាចិត្តនោះទេ ដោយសារការបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃជំងឺកូវីដ១៩ ដែលជាផ្នែកមួយ ក្នុងការទម្លាក់កំហុសមួយប៉ុណ្ណោះ។ ការប៉ុនប៉ង ដើម្បីគ្រប់គ្រងពាណិជ្ជកម្ម និងដើម្បីបំពេញតាមគោលការណ៍ របស់លោក Trump ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មទ្វេភាគី ត្រូវចាត់ទុកជាបរាជ័យ តាំងពីដំបូង។ កិច្ចព្រមព្រៀងនេះបង្ហាញថា ទាំងចិន និងសហរដ្ឋអាមេរិកមិនមានឆន្ទៈក្នុងការលុបបំបាត់សង្គ្រាមពន្ធគយរបស់ពួកគេឡើយ។

របាយការណ៍បានឱ្យដឹងថា ការទិញទំនិញផលិតកម្មរបស់ចិន ពីអាមេរិក ដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះ សម្រេចបានត្រឹមតែ៥៧ភាគរយ នៃគោលដៅដែលកំណត់ កាលពីឆ្នាំមុន ក្នុងនោះរថយន្តដឹកទំនិញ និងគ្រឿងបន្លាស់សម្រេចបានត្រឹមតែ៤០ភាគរយ ខណៈយន្តហោះ ម៉ាស៊ីន និងគ្រឿងបន្លាស់ផ្សេងៗសម្រេចត្រឹមតែ១៨ភាគរយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here