ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​លើក​ឡើង​បញ្ហា​ចំនួន​៦​ដើម្បី​ដាក់​ជូន​រដ្ឋមន្រ្តីពាណិជ្ជកម្ម​អាស៊ាន​

ដោយៈ ចំណាន

   ហ្វីលីពីនៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន  និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) លើកទី២៤។

ភាគីកម្ពុជាចូលរួមកិច្ចប្រជុំដឹកនាំដោយ លោកម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោ​បល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) លើកទី២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) បានធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់សហគមន៍ធុរកិច្ចអាស៊ាន ព្រមទាំងបានលើកឡើងនូវសំណើសំខាន់ៗចំនួន៦ ដើម្បីស្នើសុំការពិនិត្យ ពិចារណា និងជំរុញដំណោះស្រាយ ជាពិសេសការធានាឱ្យបាននូវ ការអនុវត្តគោលនយោបាយ ដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទី១. ការជំរុញកំណើនប្រកបដោយបរិយាបន្ន ៖ ការពង្រឹងការគាំទ្រដល់សហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម (MSMEs) សហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង។

ទី២. សន្តិសុខស្បៀង ៖ ការស្នើសុំអនុម័តលើក្របខ័ណ្ឌគោលនយោបាយសន្តិសុខស្បៀងអាស៊ាន (ASEAN Food Security Policy Framework)។ ទី៣. ថាមពល ៖ ការជំរុញការតភ្ជាប់បណ្តាញថាមពលអាស៊ាន (ASEAN Power Grid)។ ៤. បច្ចេកវិទ្យា ៖ ការយកចិត្តទុកដាក់លើថ្នាលឌីជីថល និងបញ្ញាសុប្បនិម្មិត (AI)។
ទី៥. ពាណិជ្ជកម្មក្នុងតំបន់ ៖ ការជំរុញពាណិជ្ជកម្មអាស៊ាន និងការដោះស្រាយរបាំងមិនមែនពន្ធគយ។ ៦. ឧស្សាហកម្មច្នៃប្រឌិត ៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពអាស៊ាន សម្រាប់ឧស្សាហកម្មច្នៃប្រឌិត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here