គណៈ​វិស្វករ​កម្ពុជា​ពិនិត្យ​វឌ្ឍនភាព​ការងារ​ និង​លើក​ទិសដៅ​បន្ត​

ដោយៈ និស្ស័យ

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាស្តីពី “លទ្ធផលការងារ៨ខែ ឆ្នាំ២០២៦ និងទិសដៅបន្ត របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា”។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានចាត់តាំងឧកញ៉ាបណ្ឌិត ណាង សុធី លេខាធិការសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាស្តីពី “លទ្ធផលការងារ៨ខែ ឆ្នាំ២០២៦ និងទិសដៅបន្ត របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា” នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ព្រមមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។

កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងតម្រង់ទិសដៅការងារអនុវត្តបន្ត របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ព្រមទាំងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here