ដោយៈ ចំណាន
ភ្នំពេញៈ ស្ថាប័នទាំង៣នេះបានសហការគ្នា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគនយោបាយរូបិយវត្ថុ II ៖ កម្រិតបឋម ប្រតិបត្តិការ និងយុទ្ធសាស្រ្ត”។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៤-២៨ ខែសីហា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Donghyun Park នាយកផ្នែកម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ នៃមជ្ឈមណ្ឌលស៊ាសិន និងលោក KATO Naoya ប្រធានការិយាល័យរៀបចំគោលនយោបាយនៃនាយកដ្ឋានកិច្ចការរូបិយវត្ថុតំណាងធនាគារកណ្តាលជប៉ុន។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដោយមានបទឧទ្ទេសនាមដោយផ្ទាល់ពីវាគ្មិនចំនួន ៧រូប មកពីមជ្ឈមណ្ឌលស៊ាសិននិងស្ថាប័នអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធជាក់ស្តែងដល់សិក្ខាកាមអំពី ១/- រចនាសម្ព័ន្ធ ប្រតិបត្តិការ និងការអនុវត្តក្របខណ្ឌគោលនយោបាយរូបិយវត្ថុថ្មីៗ។
២/- វាយតម្លៃយុទ្ធសាស្ត្រ គោលនយោបាយរូបិយវត្ថុ ក្រោមស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងៗគ្នា និង៣/-វាយតម្លៃផលប៉ះពាល់នៃការវិវត្តក្នុងសេដ្ឋកិច្ចបើកចំហ ការប្រែប្រួលអត្រាប្តូរប្រាក់ និងផលរាលដាលពីសេដ្ឋកិច្ចសកល ទៅលើការសម្រេចចិត្តក្នុងគោលនយោបាយរូបិយវត្ថុ។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន៣២រូប ដែលមកពីធនាគារកណ្តាល ជាសមាជិក SEACEN ចំនួន ៨ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕








